អាមេរិកបង្ហាញពីការបន្ដកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជាបន្ថែមទៀត

6

វិទ្យុជាតិកម្ពុជា អត្ថបទ៖ លោកជួន បូណា

ភ្នំពេញ៖  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសន្យាបន្ដកិច្ចសហប្រតិ​បត្ដិការជាមួយកម្ពុជា​ក្នុង​អាណត្តិរាជរដ្ឋាភិបាលថ្មីជាបន្ដបន្ទាប់ទៀតដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព នៃប្រទេសទាំងពីរ។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងារ រវាង ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលត្រូវបញ្ចប់បេសកម្មការទូតនៅកម្ពុជាកាលពី ព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ នាទីស្តីការក្រសួងការងារ ឯកឧត្តម  ងុយ  រិទ្ធ  អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្នុងជំនួបនោះ ឯកឧត្តម  William A Heidt បានរម្លឹកពីកិច្ចសហប្រតិបត្ដិការល្អៗរវាងកម្ពុជានិងសហរដ្ឋអាមេរិកដោយបានដោះស្រាយបញ្ហាប្រឈមនានា និងការងាររីកចំរើនផ្សេងៗ។

ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មកា​រទូត​របស់​ឯកឧត្តម William A Heidt ដែលបានរួមវិភាគទានដ៏សំខាន់ជាមួយកម្ពុជាលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកន្លងមក។

យោងតាមទិន្នន័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មអាមេរិកចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ២០១៨នេះបង្ហាញថាកម្ពុជាបាននាំចេញទំនិញទៅអាមេរិកមានតម្លៃជាទឹកប្រាក់១,៧១ ពាន់លានដុល្លារកើនឡើង ២៦ ភាគរយក្នុងរយៈពេលដូចគ្នាឆ្នាំ ២០១៕  

 

អត្ថបទដែលជាប់ទាក់ទង