រាជរដ្ឋាភិបាលដឹងព្រះមហាករុណាទិគុណចំពោះព្រះបរមរតនកោដ្ឋដែលទាមទាឯករាជ្យជូនជាតិមាតុភូមិ

13

វិទ្យុជាតិកម្ពយជំ អត្ថបទចេម ហួត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការដឹងព្រះមហាករុណាទិគុណរបស់ព្រះករុណាព្រះបាទព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋដែលបានទាមទាឯករាជ្យពីអាណានិគមន៍និយមបារាំងជូនជាតិមាតុភូមិនៅថ្ងៃទី៩ ខែវិច្ឆិកា១៩៥៣។
ក្នុងពិធីមីទ្ទិញអបអរសាទរ ខួបទី ៦៥ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៨នេះ នៅមុខព្រះបរមរាជវាំង សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេច ក៏ដូចជាប្រជាពលរដ្ឋខ្មែរតែងតែចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាសប្រវត្តិសាស្រ្តជាតិ នូវព្រះមហាករុណាទិគុណប្រកបដោយព្រហ្មណ៍វិហាធម៌ដ៏ជ្រាលជ្រៅរបស់ព្រះករុណាព្រះបាទព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃដើម្បីបុព្វហេតុឯករាជ្យ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរៀបចំ និងការរីកចំរើននៃសង្គមជាតិ។
សំឡេង៖ទូលព្រះបង្គុំជាខ្ញុំក៏ដូចជាប្រជានុរាស្រ្តព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយដែលបានបែកបាក់គ្នា ឬមាននិន្នាការនយោបាយផ្សេងៗគ្នាហើយមករូបរួមគ្នាវិញ បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្រ្តនីយម ដែលជាស្ថាព្រហស្ថដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ពិសេសព្រះអង្គបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍសម្រាប់សង្គមជាតិទាំងមូល ដែលសម្តេច និងប្រជានុរាស្រ្តខ្មែរតែងតែដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះជារៀងរហួតមក។
ជាមួយគ្នានោះ សម្តេចតេជោ ក៏បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តមមនីនាថសីហនុ ព្រះវរៈមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីសការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចជាកាលព្រះអង្គតែងតែគង់ប្រថាប់នៅក្បែ និងដង្ហែរថ្វាយការគាំពារ និងគាំទ្រដល់ព្រះមហាវិរៈក្សត្រព្រះបរមរតនកោដ្ឋកាលព្រះអង្គទ្រង់នៅមានព្រះជន្មក្នុងព្រះរាជបេសកម្មដ៏ឧត្តុងឧត្តមដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនរបស់ព្រះអង្គ។
សម្តេចតេជោបានសម្តែងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងគារវកិច្ចដ៏ស្មោះត្រង់បំផុតថ្វាយព្រះករុណាជីវិតតម្កល់លើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែបន្តព្រះរាជ្យកិច្ច ព្រះវរាជបីតាជាតិខ្មែរ ជាពិសេសព្រះអង្គបានព្រះរាជប្រទាននូវការគាំទ្រ នូវព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបុព្វហេតុសេចក្តីសុខ សន្តិភាព ស្ថេរភាពជាតិ ឯកភាពជាតិ ការអភិវឌ្ឍជាតិ ការលើកស្ទួយជីវភាព សុខមាលភាព និងសុខដុមរមនារបស់ប្រជាជន។
សម្តេចតេជោបន្ថែមថា ព្រះបាទនរោត្តមសីហនុ ព្រះអង្គបានបង្កើត និងកសាងនូវស្ថាព្រះហស្ថជាច្រើនបន្សល់ពីអតីកាលរហូតមកដល់ពេលបច្ចុប្បន្ននេះ រួមាន បូរណភាពទឹកដី និងភាពសុខសាន្តរបស់ប្រជាជន និងរួមចំណែកថែរក្សា ការពារបេតិកភ័ណ្ឌជាតិដែលជាមរតកមិនអាចកាត់ថ្លៃបានពីបុព្វបុរសខ្មែរឲ្យបានស្ថិតស្ថេគង់វង្ស។
សម្តេចបានគោរព ដឹងគុណចាំជានិច្ចនូវពលីកម្មដ៏ឧត្តុងឧត្តមរបស់យុទ្ធជន យុទ្ធនារីដ៏អង្គអាចក្លាយហានរបស់ជាតិ ដែលបានពលីជីវិតដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ។ សំឡេង៖ ខ្ញុំព្រះករូណាសូមគោរពដឹងគុណចំពោះនាយទាហាន ពលទាហាន នាយអាវុធហត្ថ គ្រប់រូបនៃកងយុទ្ធពលខេមរភូមិន្ទ ដែលបានគាំទ្រយ៉ាងពេញទំហឹងរបស់គោលនយោបាយរាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ បទបញ្ញាតច្បាប់ និងបទបញ្ជាទាំងឡាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយបានអប់រំខ្លួនដោយការតស៊ួ អតធ្មត់ ព្យាយាមដើម្បីក្លាយជាកងទ័ពដែលមានវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូ សាកសមជាកូនចៅពិតប្រាកដរបស់ប្រជាជន ហានពលីកម្មដើម្បីជាតិមានតុភូមិ។ ជាមួយគ្នានេះ សម្តេចនាយកដ្ឋមន្ត្រីកម្ពុជា បានកោតសរសើចំពោះនាយនគរបាល ពលនគរបាលនៃអគ្គស្នងការ នៃស្នងការដ្ឋាននគរបាលជាតិដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកម្មការពារជាតិមាតុភូមិ សន្តិសុខផ្ទៃក្នុងប្រទេស និងរក្សាររបៀបរៀបរយសណ្តាប់ធ្នាប់សង្គម ដោយបានឆ្លងកាត់នូវឧបស័កតូចធំគ្រប់ជំពូក ជាមួយពលីកម្មយ៉ាងធំធេងដើម្បីសេចក្តីសុខសាន្តប្រជាជន។ ហើយសម្តេចក៏បានគោរពដឹងគុណចំពោះបងប្អូនជនរួមជាតិ ដែលបានលះបង់កូនចៅ ប្តីប្រពន្ធ សាច់ញាតិឲ្យបានចូលបំរើក្នុងកងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីការពារជាតិមាតុភូមិយើងនៅគ្រប់ជំនាន់។
ក្នុងស្មារតីនេះរាជរដ្ឋាភីបាលនីតិកាលទី៦នៃរដ្ឋសភាបានដាក់ចេញអនុវត្តន៍នូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោលតំណាក់កាលទី៤ ដើម្បីកំណើន សមធម៌ និងប្រសិទ្ធិភាព កសាងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីបន្តបេសកម្មជាប្រវត្តិសាស្រ្ត ដោយប្តេជ្ញាចិត្តអនុវត្តន៍អោយបាននូវគោលដៅចំបង់ជាយុទ្ធសាស្រ្តរួមមាន៖ ទី១-បន្តកសាងប្រទេសជាតិអោយមានវឌ្ឍនភាពលើគ្រប់វិស័យ មានសាមគ្គីភាពរឹងមាំ សីលធម៌សង្គម សមធម៌ សេរីភាព និងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដើម្បីជីវភាពសម្បូសប្បាយរបស់ប្រជាជន និងភាពសុខដុមរមនា ទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ។ ២- ការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងដាច់ខាតនូវសកម្មភាពបដិវត្តន៍ព័ណ៌។ ទី៣- បន្តដោះស្រាយបញ្ហាព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាងដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងជំរុញយុទ្ធសាស្រ្តអភិវឌ្ឍន៍តំបន់ព្រំដែនឲ្យទៅជាតំបន់សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ និងមិនអនុញ្ញាតឲ្យបរទេសប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងប្រទេសជិតខាង និងទី៤-ទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមមានហិរញ្ញបទានភេរវកម្ម ការសំអាតប្រាក់ ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបន្តជំរុញអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង