អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនអាចទៅបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែមករា លើកទី១ ចាប់ពីថ្ងៃទី១៤នេះតទៅ

76

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ម៉ៅសុខរីម ៖


អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនអាចទៅបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែមករា លើកទី១ ចាប់ពីថ្ងៃទី១៤នេះតទៅ ដើម្បីអាចយកមកដោះស្រាយតម្រូវការក្នុងជីវភាព ប្រចាំថ្ងៃ។
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈបេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជូនដំណឹងដល់អតីតយុទ្ធជនគ្រប់ប្រភេទនិងគ្រួសារអតីតយុទ្ធជនទំាងអស់ ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះតទៅ អាចទៅបើកប្រាក់របបសន្តិសុខសង្គមប្រចាំ ខែមករា លើកទី១ តាមរយះប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្តទូទាំងប្រទេស ។
ការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ ត្រូវភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បី ប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ ចាប់ពីម៉ោង២រសៀលថ្ងៃទី១៤ ខែមករានេះតទៅនេះ នៅទូទាំងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង