ប្រធានវេទិស​​ភាអាស៊ី-​​ប៉ាស៊ី​​​​ហ្វិកលើកទី២៧​​ជំរុញឲ្យមេដឹកនាំសភានៅ​​លើពិភព​លោក​រួមគ្នា​​លើកកម្ពស់សិទ្ធិស្រី្ត

82

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

សៀមរាប៖ ប្រធានវេទិកាស​​ភាអាស៊ី​​-ប៉ាស៊ី​​​​ហ្វិកលើកទី២៧បាន​​ជំរុញឲ្យមេដឹកនាំ សភានៅ​​លើ​ពិភព​​​​​​​លោក​រួមគ្នាលើកកម្ពស់ និងផ្តល់ឱកាសឲ្យបានច្រើនដល់ស្រី្ត និងកុមារីឲ្យដើម្បី​បានចូលរួម​​ក្នុង​ការ​​អភិវឌ្ឍជាតិទាំងថ្នាក់ជាតិ និងក្រោមជាតិ ។

ថ្លែងបើកកិច្ចប្រជុំសមាជិកសភាស្រ្តី នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក  លើកទី២៧  នាទី ក្រុងសៀមរាប ថ្ងៃទី ១៤ ខែមករា នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ​​សភា បាន លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ នៃសភាអាស៊ីប៉ាស៊ីហ្វិកទាំងអស់ លើកកម្ពស់​​សមភាព  យេនឌ័រ ជាពិសេសការអប់រំមូលដ្ឋានសម្រាប់ក្មេងស្រី ដែលរស់នៅតំបន់ដាច់​ស្រយាល និងក្មេង ស្រីងាយរងគ្រោះ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសកលលោក ។

ជាពិសេសរាល់ប្រព័ន្ធគាំពារសង្គមទាំងអស់ គួរបង្កើនមូលនិធិ និងការយកចិត្តទុក​​ដាក់​​ចំពោះ​ស្រ្តី និងក្មេងស្រី និងជាពិសេសជនដែលរងគ្រោះដោយប្រធានសក្តិផ្សេងៗ ។

ជាមួយគ្នានោះសម្តេចប្រធានរដ្ឋសភាកកម្ពុជាជំរុញឲ្យបង្កើតឱ្យមានយន្តការតាមដាន វាយត  ម្លៃ​​និងរៀនសូត្រអំពីសមភាពយេនឌ័រ នៅក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់​​តាមដានពីកា រអនុវត្តសេចក្តី សម្រេចរបស់យើងស្តី​​ពីការផ្តល់ភាពអង់​​អាចដល់​​ស្ត្រីនិងសម​​ភាព​យេន​​ឌ័រ និងផ្តល់ការគំាទ្រគ្នាទៅវិញទៅមក ។

ជាការឆ្លើយតប សមាជិកសភាស្រ្តី នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក  លើកទី២៧ ទាំងអស់បានគាំទ្រ និង​​ឯកភាព ដោយបានប្តេជ្ញា រួមគ្នាពង្រឹងភាពជាដៃគួដើម្បីសម​​ភាពយេន​ឌ័រ និងការផ្តល់​​ភាព​​អង់​​​អាចដល់ស្រ្តី និងកុមារ។ ជាពិសេសនឹងជំ​​រុញឲ្យមានការដាក់​​ចេញនូវ​​សេចក្តី​​​ស​​ម្រេចរួម​មួយ​​ដើម្បី​​ការពារស្ត្រី និងកុមារឲ្យស្មើរភាពទៅនឹងបុរស​​ទាំងនៅ​​ស្ថាប័ន​​នីតិបញ្ញត្តិ នីតិប្រតិបត្តិ  និងផ្តល់ឱ​កាសដល់ស្រ្តីក្នុងការចូលរួម​​ធ្វើសេចក្តី​​សម្រេចគ្រប់កំរិត៕

អត្ថបទដែលជាប់ទាក់ទង