ប្រមុខរាជរដ្ឋាភិបាលប្រកាសកែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុងឡើងវិញ ដើម្បីធានាឲ្យកម្ពុជា អាចរស់ដោយខ្លួនឯងបាន

68

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖


ប្រមុខរាជរដ្ឋាភិបាលប្រកាសកែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុងរបស់ខ្លួនឡើងវិញ ដើម្បីធានាឲ្យកម្ពុជា អាចរស់ដោយខ្លួនឯងបាន ដោយពុំចាំបាច់ពឹងផ្អែកពីអ្នកខាងក្រៅ ដែលបានដាក់គំនាបសព្វបែប យ៉ាងមកលើកកម្ពុជានោះ។


សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជានាចក្រកម្ពុជាបានអះអាងថា នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញវិធានការកាត់បន្ថយការចំណាយសព្វបែបយ៉ាងទំាងផ្លូវការ និងមិនផ្លូវការ របស់អ្នកវិនិយោគទុន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមនិវិយោគិនឲ្យកាន់តែមានឱកាសខ្លំាងក្លាសម្រាប់ការប្រកួតប្រជែង។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី១៤ខែមករា ហើយបានចាត់ទុកថា ការកាត់បន្ថយភាពស្មុគស្មាញនិងការចំណាយក្រៅផ្លូវការសម្រាប់ក្រុមវិនិយោគិននេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចយ៉ាងមាន ប្រសិទ្ធភាព ឈានទៅលើកកម្ពស់ផលិតភាពក្នុងស្រុក កាត់បន្ថយការនាំចូលនិងជំរុញការនាំចេញ។ សម្តេចតេជោបានពន្យល់ថា គ្រាន់តែវិស័យសំណង់កាលពីពេលមុនតម្រូវការស៊ីម៉ងរហូតដល់ជាង៥លានតោនទៅ៨លានតោនក្នុងមួយឆ្នាំត្រូវបាននាំចូលពីខាងក្រៅ ប៉ុន្តែបច្ចុប្បន្នកម្ពុជាមានសមត្ថភាពអាចផលិតស៊ីម៉ងដោយខ្លួនឯងបានរហូតដល់ជាង៧លាន៥សែនតោនក្នុងមួយឆ្នាំ ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការក្នុងស្រុកបានរហូតដល់ជាង៩០ភាគរយ នេះគឺជាសមិទ្ធិផលនៃការកែទម្រង់ស្ថានភាពវិនិយោគនៅកម្ពុជាកន្លងមក។
សម្លេង«យើងត្រូវការខិតខំកែទម្រង់ខាងក្នុង គាំទ្រកំណែទម្រង់ទំាងអស់ ដើម្បីអោយសេដ្ឋកិច្ចយើងប្រកួតប្រជែង ព្រោះយើងមិនអាចពឹងគេអស់មួយជីវិតទេ ត្រូវតែមានការរីកលូតលាស់ឡើង។សូម្បីតែបញ្ហាដែលយើងត្រូវរកពីខាងក្រៅ នៅពេលណាមួយគេនឹងអោយយើងទទួល ការប្រាក់ពាណិជ្ជកម្ម ចឹងទេ បានជាយើងត្រូវប្រឹង ពង្រឹងយុទ្ធនាការពង្រឹងឯករាជ្យ គឺសំដៅទៅលើការពង្រឹងសេដ្ឋកិច្ច ដោយមិនត្រូវពឹងផ្អែកច្រើនហួស រហូតទៅដល់គេខ្ទប់អីមួយស្លាប់នោះទេ ផលប៉ៈពាល់តែមានហើយ ប៉ុន្តែកុំអោយផលប៉ៈពាល់រហូតដល់សេចក្តីស្លាប់។ ប៉ុន្តែបើអ្នកឯងហានធ្វើ តម្លៃដែលត្រូវសង ពួកអ្នកឯងរកចាំមើលទៅ អ្នកឯងសប្បាយទៅ។ សួរថារដ្ឋបាលហ៊ុនសែននឹងចាត់វិធានការណ៍ពួកអាក្រក់របៀបណាអោយច្បាស់លាស់ជាមួយគ្នា អ្នកឯកគ្មានសិទ្ធិមកនិយាយជាមួយខ្ញុំទៀតទេ ចឹងពួកអ្នកមានទោសទំាងប៉ុន្មានត្រូវតែបន្តទោស»។
សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅនេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានឡើងពីបន្ថយភាពសំាញុំាមួយចំនួននៅតាមតំបន់ព្រំដែន ដើម្បី បង្កលក្ខណៈងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មដោះដូរទំនិញឆ្លងដែនជាមួយបណ្តាប្រទេសជិតខាង ដែលឈានទៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។នេះ គឺជាការបើកយុទ្ធនាការថ្មីរបស់កម្ពុជាក្នុងការគាំទ្រ ដល់វិស័យធុរះកិច្ច តាមរយះពង្រឹងឯករាជ្យរបស់កម្ពុជា ទោះបីគ្មានភាពអនុគ្រោះក៏កម្ពុជាចេះរស់ ដោយខ្លួន ឯងដែរ៕

អត្ថបទដែលជាប់ទាក់ទង