កម្ពុជានឹងពង្រីកកិច្ចសហការជាមួយបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោកប៉ុន្តែត្រូវឈរលើស្មារតីគោរពឯករាជ្យភាពប្រទេសទៅវិញទៅមក

37

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

សម្តេចតេជោនាយករដ្ឋមន្រ្តីបានអះអាងថា កម្ពុជានឹងពង្រីកកិច្ចសហការជាមួយបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក ដើម្បីជំរុញការអភិវឌ្ឍនិងការធ្វើពាណិជ្ជកម្មរួមគ្នា ប៉ុន្តែត្រូវឈរលើស្មារតីគោរពឯករាជ្យភាពប្រទេសទៅវិញទៅមក។
ថ្លែងដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី១៤ខែមករានេះ សម្តេចតេជោហ៊ុនសែនបានអះអាងថា កម្ពុជានឹងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសមួយចំនួនទៀតដើម្បីការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច។ ហើយឈានពង្រីកបន្ថែមលើការអភិវឌ្ឍ ផ្លូវថ្នល់ ស្ពានព្រលានយន្តហោះ កំពង់ផែ និងជំរុញការអភិវឌ្ឍវិស័យអគ្គិសនី ដើម្បីអោយតម្លៃអគ្គិសនីចុះថោកមានភាពប្រកួតប្រជែងក្នុងសេដ្ឋកិច្ចទំាងសាកលនិងនៅក្នុងតំបន់។ សម្តេចតេជោបានបន្តថា សម្តេចត្រៀមអញ្ចើញទៅបំពេញទស្សនៈកិច្ចផ្លូវការនៅប្រទេសចិននាពេលខាងមុខនេះ ហើយក៏នឹងទទួលបានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតពីមិត្តចិន ដើម្បីជំរុញការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចំរើន។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅតែសង្កត់ធ្ងន់ថា កម្ពុជាមិនចង់បានអ្វីក្រៅពីភាព ឯករាជ្យ អាចជួយខ្លួនឯងបាន និងមានទំនាក់ទំនងល្អជាមួយ បណ្តាប្រទេសទាំងឡាយលើពិភពលោក ដោយមិនយកឯករាជ្យទៅប្តូរនឹងជំនួយណាមួយ ឡើយ។

យុទ្ធនាការពង្រឹងឯករាជ្យរបស់កម្ពុជាដោយមិនត្រូវចុះញម ការគំរាមរបស់បរទេសនោះទេ ចឹងត្រូវធ្វើមួយជាពីរទៀតឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែខ្ពស់ ចឹងទេចំណុចប្រជាជនជឿទុកចិត្ត នឹងចំណុចនៃការពង្រឹងឯករាជ្យរបស់កម្ពុជា គឺសុទ្ធតែជាចំណុច ជំរុញឲ្យយើងខិតខំធ្វើឡើងដើម្បីម្ខាង បំពេញចិត្តប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋទទួលបានផល សក្តិសមនិងការជឿទុកចិត្តរបស់គាត់ ចំពោះគណបក្សប្រជាជន ចំពោះរាជរដ្ឋាភិបាល ឯម្ខាងទៀត កុំឲ្យគេប្រមាថ កុំឲ្យគេមើលងាយ ហើយកុំយករាជ្យរបស់យើងទៅដោះដូរ ប៉ុន្ដែផ្ទុយទៅវិញបើអ្នកឯងហ៊ានធ្វើ ខ្ញុំក៏ហ៊ានធ្វើ ប៉ុន្ដែយើងអត់ចង់បាននៅសភាពការបែបនោះទេ យើងគ្រាន់តែចង់បានតែកម្ពុជាគឺជាប្រទេសមួយ ដែលឯករាជ្យអនុវត្តន៏ច្បាប់ខ្លួនឯងបាន ប្រទេសមួយដែលមានចំណងទាក់ទងជាមួយ ប្រទេសជាច្រើននៅលើប្រទេសភិពកលោក សម័យនេះហើយ មិនគប្បីប្រើជំនួយនេះ ជំនួយនោះ ក្រោមហេតុផលនេះ ហេតុផលនោះដើម្បីជ្រៀតជ្រែកចូលទៅការផ្ទៃក្នុងរបស់ប្រទេសដ៏ទៃទេឡើយ។

អត្ថបទដែលជាប់ទាក់ទង