សភាកម្ពុជានិងសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី​​បង្ហាញការពេញចិត្តចំពោះ​​ទំនាក់​​ទំនង​​ទ្វេភាគី​​

56

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក ចេម ហួត

សៀមរាប៖ អនុប្រធានរដ្ឋសភាកម្ពុជា និងប្រធានសភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី​​បង្ហាញការ​​ពេញ​​ចិត្ត​​ចំ​ពោះ​​​ទំនាក់​​​​ទំ​នង​​ទ្វេភាគី​​នាពេលកន្លងមកថាមានកិច្ច​​សហប្រតិបត្តិការ​​​​ល្អ​​លើ​គ្រប់​​​​វិស័យ​​បំរើផល​​ប្រយោជន៍ទៅវិញទៅមក។

លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិ
កម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ទទួលជួបធ្វើសវនការ និងសម្តែងការគួរសមជាមួយនឹង
គណៈប្រតិភូនៃសភាឌូម៉ារុស្សីដឹកនាំដោយលោកជំទាវ អូហ្កា អេពីហ្វាណូវ៉ា​​អនុប្រធានសភា​​ឌូម៉ា នៃសហព័ន្ធរុស្សី នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខណៈ​ដែល​លោកជំទាវបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្សី ចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅទឹកដីអង្គរព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវឃួន សុដារី ក៏បានលើកឡើងពីប្រវត្តិ និង​ទំនាក់ទំ​ន​ង ​យ៉ាង​ជិត​ស្និ​ត​រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី ដោយឈរលើគោលការណ៍សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលជានិច្ចជាកាលតែងតែជួយគ្នា​ទៅវិញ​ទៅមកហើយ លោកជំទាវ សូមអោយជំរុញឲ្យកិច្ចទំនាក់ទំនង​ ដែលមាន​ស្រាប់នេះ ​អោយកាន់​តែ​ប្រសើរឡើង ថែមទៀត ពិសេសទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ​រវាង សភានៃប្រទេសទាំង​ពីរ​ ​ដើម្បីផ្លាស់ប្តូ​រ​បទពិសោធន៍ ពីគ្នាទៅវិញទៅមក។

លោកជំទាវបន្តថាសភាកម្ពុជាមានកិត្តិយសណាស់ដែលបានធ្វើជាអ្នករៀបចំកិច្ចប្រជុំសមាជិកសភាស្ត្រី នៃAPPF ជាលើកដំបូង ដែលកិច្ចប្រជុំសមាជិកសភាស្រ្តីនេះ​​ត្រូវបានសម្រេចឲ្យមាន​ជាផ្លូវការនៅក្នុងសេចក្តីសម្រេច APPF លើកទី២៦ កាលពីឆ្នាំមុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

សូមជម្រាបផងដែរថា សម្រាប់វេទិកានាពេលនេះ មានការរៀបចំកិច្ចប្រជុំលើ ៣ វិស័យ ហើយដែលនៅក្នុងនោះកិច្ចប្រជុំសភាស្រ្តីប្រធានបទរបស់ក្រុមការងារទទួលបន្ទុកកិច្ចប្រជុំសមាជិកសភាស្ត្រីមាន៖១- ពង្រឹងភាពជាដៃគូក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីសម​​ភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្រ្តីនិងកុមារី ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រក​​បដោយចីរ​ភាព។២-        ធានាការផ្ដល់សមភាពរវាង​ស្ត្រីនិងបុរស ក្នុងវិស័យអប់រំ វិជ្ជាជីវៈ បច្ចេកទេស និងព័ត៌មានវិទ្យា ដើម្បីសន្តិភាព និងសម្រេចបាន នូវ​​គោល​ដៅអភិវឌ្ឍប្រកបដោយចីរភាព។៣-លើកកម្ពស់​​សមភាព​​យេន​​ឌ័រនិងការផ្ដល់​​ភាពអង់អាចដល់ស្រ្តីតាមរយៈការបង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចនៅគ្រប់កម្រិត។

ជាការឆ្លើយតបលោកជំទាវ អូហ្កា អេពីហ្វាណូវ៉ា បានថ្លែងអំណរគុណ ជូនចំពោះ ​​លោកជំទាវឃួន សុដារី ដែលបានលើកឡើ​​ងពីសារសំខាន់នៃទំនា​ក់ទំនងរវាងប្រ​ទេសក៏ដូច​​ជា​សភា​ទំាង​ពី​រ​ហើយ លោកជំទាវ បានសន្យាថា នឹងពាំនាំអនុសាសន៍ដ៏ល្អ នៅក្នុងជំនួបនេះ ទៅជម្រាបជូនថ្នាក់ដឹកនាំសភាឌូម៉ា នៃសហព័ន្ធរុស្សីផងដែរ។

លោកជំទាវ អូហ្កា អេពីហ្វាណូវ៉ាបានកោ​​តសរសើរ និងវាយតម្លៃខ្ពស់ចំពោះសភាកម្ពជាដែ​លបានខិត​​​​ខំរៀប​​​ចំកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​APPFលើកទី២៧នេះនិង​​សូមជូន​​​​​ពរឲ្យកិច្ច​​​ប្រជុំឆ្នាំនេះ​ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង