សហរដ្ឋអាមេរិកនិងប្រទេសទួរគីខ្វែងគំនិតគ្នាជុំវិញក្រុមយុទ្ធជនឃឺដក្នុងប្រទេសស៊ីរី​

121

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១៥.០១.១៥)

ស៊ីរី៖ សហរដ្ឋអាមេរិក និងប្រទេសទួរគី កាលពីថ្ងៃចន្ទនេះ បានបង្ហាញនូវការខ្វែងគំនិតគ្នាទាក់ទងនឹងជោគវាសនារបស់ក្រុមយុទ្ធជនឃឺដ ដែលអាមេរិកគំាទ្រ ក្នុងប្រទេសស៊ីរីដោយក្រុងវ៉ាស៊ីនតោន បានទទូចថា គួរកុំប៉ះពាល់ក្រុមយុទ្ធជនទំាងនោះហើយប្រទេសទួរគីបានច្រានចោលការគំរាមរបស់សហរដ្ឋអាមេ​រិកដែល ថានឹងដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចទៅលើប្រទេសទួរគីបើសិនជាប្រទេសទួរគីវាយប្រហារទៅលើក្រុមយុទ្ធជនឃឺដ ទំាងនោះ ។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសទួរគី មានសភាពតានតឹងដោយសារអាមេរិកបានគាំទ្រក្រុមយុទ្ធជនឃឺដដែលប្រទេសទួរគីតែងចាត់ទុកក្រុមយុទ្ធជនទាំងនោះថា ជាក្រុមភេរវករនិងជាសាខារបស់គណៈបក្សពលករឃឺដ ដែលត្រូវបានហាមឃាត់ក្នុងប្រទេសទួរគី
និងដែលជាគណៈបក្សបានធ្វើការបះបោរប្រឆំាងនឹងរដ្ឋាភិបាលទួគីអស់ជាច្រើនទសវត្សរ៍មកហើយ ។

ការខ្វែងគំនិតគ្នារវាងអាមេរិក និងទួរគីទាក់ទងនឹងក្រុមយុទ្ធជនឃឺដនេះគឺជាផលវិបាកដែលកើតមានឡើងថ្មីបំផុត ចេញពីការសម្រេចចិត្តកាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នំា ២០១៨ របស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រំា ក្នុងការដកទាហានអាមេរិក​ចេញពីប្រទេសស៊ីរី
ដែលអាចនឹងធ្វើឲ្យក្រុមយុទ្ធជនឃឺដ ត្រូវប្រឈមនឹងការវាយប្រហារ ពីរដ្ឋាភិបាលទួរគី ។​

អត្ថបទដែលជាប់ទាក់ទង