ប្រទេសចិនកាត់ទោសប្រហារជីវិតជនជាតិកាណាដាមួយរូបក្នុងពេលដែលជម្លោះការទូតកាន់តែតានតឹង​

189

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៥.០១.១៩)

ចិន៖ តុលាការរបស់ប្រទេសចិននៅថ្ងៃចន្ទនេះ បានកាត់ទោសប្រហារជីវិតជនជាតិ កាណាដាមួយរូបពីបទរត់ពន្ធគ្រឿងញៀន ដែលធ្វើឲ្យនាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក ហ្សស់ស្ទីន ទ្រូដូប្រតិកម្មវិញ ដោយចោទប្រទេសចិនថា បានប្រើទោសប្រហារជីវិតតាមទំនើងចិត្ត ។

តុលាការប្រជាជនក្រុង តាលៀន ក្នុងខេត្តលាវនីង ស្ថិតនៅភាគបូព៌ាប្រទេសចិនបានបើកការជំនុំជំរះក្តីឡើងវិញ ទាក់ទងនឹងជនជាតិកាណាដានោះ ដែលមានឈ្មោះថា រ៉ូប៊ែរ ល័ដសែលឡិនបឺដ និងបានសម្រេចកាត់ទោសប្រហារជីវិតរូបគាត់ ដែលបានប្តឹងសាទុក្ខ
ប្រឆំាងនឹងការដាក់ទោសពន្ធនាគាររយៈពេល ១៥ ឆ្នំាដែលតុលាការបានសម្រេច កាលពីលើកដំបូង ។

ទំាងការសម្រេចចិត្តរបស់តុលាការ ទំាងប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីកាណាដាអាចធ្វើឲ្យទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសកាណាដា ដែលកំពុងតែជូរចត់នោះកាន់តែតានតឹងឡើង បន្ទាប់ពីប្រទេសកាណាដាបានចាប់នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន​ហ៊ួវៃ ក្នុងប្រទេសកាណាដានិងបន្ទាប់ពីប្រទេសចិន បានចាប់ខ្លួនជនជាតិកាណាដា ពីរនាក់វិញ ។​

អត្ថបទដែលជាប់ទាក់ទង