ក្រសួងឧស្សាហកម្មត្រៀមបញ្ជូនសេចក្តីព្រាងគោលនយោបាយលើកកម្ពស់SMEទៅកាន់ទីស្តីការ គណៈរដ្ឋមន្រ្តី នៅពេលឆាប់ៗខាងមុននេះ

69

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស្រី​ ផល​៖


ក្រសួងឧស្សាហកម្ម និងសិប្បកម្មត្រៀមបញ្ជូនសេចក្តីព្រាងគោលនយោបាយលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម ហៅកាត់ថាSMEទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តី នៅពេលឆាប់ៗខាងមុននេះ ដើម្បី ពន្លឿនការអនុម័ត ឲ្យបានឆាប់ ដែលឆ្លើយតបទៅនឹងតម្រូវការជួយដល់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឲ្យកាន់តែរីកចំរើន ដែលជំរុញកំណើនសេដ្ឋកិច្ចជាតិ។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានអះអាងថា ក្រសួងបានតាក់តែងកសាងគោលនយោបាយលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមរួចរាល់ហើយ ដោយត្រៀមបញ្ជូនទៅគណៈរដ្ឋមន្ត្រីនៅខែក្រោយ។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មនៅថ្ងៃទី១៥ ខែមករា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានអោយដឹងថា ថាគោលនយោបាយនេះមានសារៈសំខាន់ណាស់ដើម្បីជួយលើកកម្ពស់វិស័យSMEឲ្យងើបឡើងវិញនិងអាចប្រកួតប្រជែងបានជាមួយនិងទំនិញនាំចូលពីក្រៅប្រទេសក៍ដូចជាពង្រីកសេវាកម្មជូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលចាំបាច់ណាស់ត្រូវតែជួយជ្រោមជ្រែងដល់ វិស័យរបស់SMEនេះអោយមានភាពរឹងមាំ ព្រោះវាមានសក្តានុពលជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងមានប្រសិទ្ធភាព បំពេញផលិតភាពក្នុងស្រុក និងកាត់បន្ថយការនាំចូលពីបរទែស។
ឯកឧត្តមបានបន្តទៀតថា គោលនយោបាយថ្មីនេះនឹងជំរុញការអភិវឌ្ឍវិស័យSME តាមរយះ
ការផ្ទេរបច្ចេកវិទ្យា ការកែលំអរបរិស្ថាននិយ័តកម្ម បង្កើនផលិតភាព និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាពិសេសជួយដល់សហគ្រាសតូចៗឲ្យកាន់តែរឹងដៃរឹងជើងធ្វើជាចន្ទល់ដល់សហគ្រាសធុនធំនិងខឿនឧស្សាហកម្ម។
សំលេង៖រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោបានសម្រេចផ្តល់ភាពអនុគ្រោះខ្លះៗដល់ផ្នែកពន្ធដាហើយយើងនិងរកវិធានការតើនៅការអនុគ្រោះពិតប្រាកដពន្ធដានិងគ្រប់គ្រាន់ប៉ុណ្ណឹងសម្រាប់SMEយើងឬក៍យើងនៅរកលទ្ធភាពលើកទឹកចិត្តដល់SMEដែលយើងកំណត់ជាគោលដៅដើម្បីលើកទឹកចិត្តមិនមែនថាឲ្យតែSMEគឺសហគ្រាសធុនតូចមធ្យមត្រូវតែលើកទឹកចិត្តទាំងអស់នោះទេលើកទឹកចិត្តអត់ស្មើគ្នាអត់ប្រឹងទាំងអស់គ្នា។ឯវិស័យណានៅSMEដែលយើងយល់ថាជាសក្តានុពលរបស់កម្ពុជាអាចទៅដណ្តើមទីផ្សារអន្តរជាតិបានទីផ្សារក្នុងស្រុកបានយើងគាំទ្រអានិងមុនដើម្បីឲ្យគាត់រឹងដៃរឹងជើងគាត់អាចឈ្នះនៅក្នុងស្រុកផងគាត់ទៅឈ្នះនៅក្រៅប្រទេសផង។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ការលើកកម្ពស់វិស័យSMEនៅកម្ពុជាមិនត្រឹមតែជាចលករជំរុញកំណើនសេដ្ឋកិច្ចដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែបង្កើនឱកាសការងារជូនដល់ប្រជាពលរដ្ឋ និងផលិតភាពក្នុងស្រុកឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅកម្ពុជាមានសហគ្រាសធុនតូចនិងមធ្យម ប្រមាណជាង៥០ម៉ឺនមូលដ្ឋានក្នុងនោះស្ថិតនៅក្រោមសមត្ថកិច្ចក្រសួងឧស្សាហកម្មនិងសិប្បកម្មមានចំនួន១៥៦.៨៥៣មូលដ្ឋានស្មើនិង៣០%នៃចំនួនសរុបសហគ្រាសធុនតូចនិងមធ្យមនិងបានបង្កើតការងារសរុបប្រមាណជា១,២លាននាក់៕

អត្ថបទដែលជាប់ទាក់ទង