សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយបង្គុំព្រះអង្គចេក ព្រះអង្គចម និងទស្សនាសួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា

86

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេ​ជោនាយករដ្ឋមន្រ្តី អញ្ជើញទស្សនាឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ក្រុងអង្គរ ខេត្ត សៀមរាប។ ឧទ្យាននេះត្រូវបានដាំដោយពូជកូនឈើមានតម្លៃរបស់ប្រទេសកម្ពុជា លើផ្ទៃដីទំហំ ៥ហិចតា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៩៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះ រាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ ក្នុងព្រះរាជាពិធីបុណ្យសហស្សវត្សរ៍​កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ និងដោយមានការយាងនិងអញ្ជើញចូលរួមដាំដោយ ផ្ទាល់ពី​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រុមព្រះនរោត្តមរណារិទ្ធ  ឥស្សរជនជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនការទូតនៃបណ្តា ប្រទេសជាមិត្ត​ជា​ច្រើនទៀត។

ក្នុងរយះពេលជិត២០ឆ្នាំមកនេះ កូនឈើដែលបានដាំក្នុងឧទ្យាននេះ មានកម្ពស់​ខ្ពស់​ត្រដែត និងក្លាយជាទីកន្លែងសំរាក់កំសាន្តពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញ​មកកំសាន្តសប្បាយ នៅក្នុងតំបន់នៃមហាប្រាសាទអង្គរ របស់ព្រះរាជាណាចក្រ​កម្ពុជា។ រាជរដ្ឋា​ភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានខិត​ខំ​ស្តារនិងអភិរក្សនូវសម្បត្តិនិងធនធានធម្មជាតិ ក្នុងការការដាំដុះឡើងវិញនូវ ព្រៃឈើក្នុង​បរិវេណ​នៃមហាប្រាសាទនានា ក្នុងតំបន់អង្គរក៏ត្រូវបានយកចិត្តទុកដាក់ដាំដុះ និង​អភិរក្សតំបន់​បិតិកភណ្ឌប្រវត្តិសាស្រ្តឲ្យស្ថិតស្ថេរគង់វង់ សម្រាប់មនុស្សជាតិគ្រប់ជំនាន់តរៀងទៅ។ នៅ​ក្នុង​ឱកាសនៃការអញ្ជើញទស្សនាសួនឧទ្យាន សហស្សវត្សរ៍កាកបាទក្រហមកម្ពុជានោះ ដែរ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវឲ្យអាជ្ញាធរខេត្តសៀមរាប បន្តយកចិត្តទុក​ដាក់​ថែទាំងសួនឧទ្យាននេះ ឲ្យមានសោ ភណភាពល្អ សំអាតអនាម័យ ដើម្បីជាទីកន្លែង ឈប់សំរាក់​លំហែកាយស្រូបយកខ្យល់អាកាស ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានសំរាក​កំសាន្តនៅក្នុងខេត្តសៀមរាប។ សូមបញ្ជាក់ដែរថា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបាន​អញ្ជើញមកទស្សនាខេត្តសៀមរាប ដែលល្បីល្បាញគ្មានពីរ សំបូរទៅដោយប្រាង្គប្រាសាទ ជា​រតនសម្បត្តិមហាសាលរបស់ប្រទេសនិងប្រជាជនកម្ពុជា ក៏ដូចជាសម្បត្តិបេតិ​ភណ្ឌ​មនុស្ស​ជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់គណះអភិបាល មន្រ្តីរាជការ កងកម្លាំង​ប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តសៀមរាប បានរៀបចំអភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង និងទីប្រជុំជន មានភាពប្រទាក់ក្រឡាគ្នា បង្កនូវភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍​ជាតិ អន្តរជាតិ ធ្វើដំណើរកំសាន្តប្រកបដោយផាសុខភាព សក្តិសមជាទីក្រុងនៃភាពទាក់ទាញ និង​ស្នាម​ញញញឹមបំផុត របស់ព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង