ជើងហោះហើរមួយរបស់ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរីត្រូវចុះចតជាបន្ទាន់

10

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ​ឆានែលញូវអាស៊ី (១៩.១១.១៨)

សឹង្ហបុរី៖ តាមសេចក្តីរាយការណ៍របស់ទូរទស្សន៍បរទេសបានឲ្យដឹងថាជើងហោះហើរមួយរបស់ក្រុមហ៊ុន​អាកាសចរណ៍សឹង្ហបុរីក្នុងដំណើរទៅកាន់ទីក្រុងប៉ារីសប្រទេសបារំាងត្រូវបង្ខំឲ្យហោះវិលត្រឡប់ទៅកាន់អាកាសយានដ្ឋានចាងយី របស់ប្រទេសសឹង្ហបុរីវិញនៅថ្ងៃចន្ទនេះ ដោយសារតែបាត់បង់សម្ពាធខ្យល់ក្នុងយន្តហោះ ។

យន្តហោះជើងហោះហើរលេខ អេសឃ្យូ ៣៣៦ បានចាកចេញពីប្រទេសសឹង្ហបុរីហើយតាមការគ្រោងទុក នឹងបានទៅដល់ទីក្រុងប៉ារីសវេលាម៉ោងប្រមាណ ៧ ​ព្រឹក ត្រូវនឹងម៉ោងប្រមាណ១រសៀលម៉ោង​នៅរាជធានី​ភ្នំពេញ ។

យោងតាមសម្តីរបស់អ្នកនំាពាក្យក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី បានឲ្យដឹងថាយន្តហោះបានវិលត្រឡប់ និងចុះចតវិញនៅវេលាម៉ោង២ កន្លះព្រឹក ម៉ោងនៅសឹង្ហបុរី ត្រូវនឹងម៉ោង ១កន្លះព្រឹកម៉ោងនៅភ្នំពេញ តែប៉ុន្មាននាទីបន្ទាប់ពីហោះចេញ ។រូបដែលត្រូវបានគេបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានឲ្យឃើញ ​​
របំាងមុខសម្រាប់ជួយឲ្យដកដង្ហើម បានធ្លាក់ចុះ ក្នុងពេលហោះហើរ សម្រាប់ឲ្យអ្នកដំណើរ ដកដង្ហើម
។​

អត្ថបទដែលជាប់ទាក់ទង