ក្រុមអតីតយុទ្ធជនរុស្សីព្យាយាមឲ្យមានការស៊ើបអង្កេតការប្រើ​ពលរដ្ឋរុស្សីដែលព្រមចុះកិច្ចសន្យាធ្វើជាយោធាឯកជនឲ្យធ្វើសង្គ្រាម​

9

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ​​ វីកាល​
ប្រភព ស៊ីអិនអិន (១៩.១១.១៨)

រុស្សី៖ តាមទូរទស្សន៍បរទេសបានឲ្យដឹងថា ក្រុមអតីតយុទ្ធជនរុស្សីមួយក្រុម កាលពីថ្ងៃអាទិត្យនេះ
បានផ្តួចផ្តើមនូវវិធានការមួយ ដែលមិនធ្លាប់មានមកពីមុន ដោយបាននំាគ្នាឯកភាពសុំឲ្យតុលាការ​ព្រហ្មទណ្ឌអន្តរជាតិបើកការស៊ើបអង្កេតពីការប្រើប្រាស់ដោយរដ្ឋាភិបាលរុស្សីនូវពលរដ្ឋរុស្សីដែលព្រមចុះកិច្ច​សន្យាធ្វើយោធាឯកជន ក្នុងការធ្វើសង្គ្រាមនៅក្រៅប្រទេស ។

នៅក្នុងលិខិតស្នើសុំដែលបានផ្ញើទៅកាន់ព្រះរាជអាជ្ញារបស់តុលាការព្រហ្មទណ្ឌអន្តរជាតិដែលតាំងនៅក្នុងទីក្រុងឡាអេក្នុងប្រទេសហូឡង់ ក្រុមអតីតយុទ្ធជនរុស្សី បានលើកឡើងថាជនស៊ីវិលរុស្សីត្រូវបានប្រើប្រាស់ជាអ្នកចុះ​កិច្ចសន្យា​ធ្វើយោធាឯកជនក្នុងសង្គ្រាមនៅតាមតំបន់ក្តៅគគុកលើសកលលោក ​ដូចជានៅក្នុងប្រទេសស៊ីរី លីប៊ី
និងភាគខាងកើតប្រទេសអ៊ុយក្រែន ។

រដ្ឋាភិបាលរុស្សី មិនបានសារភាពជាផ្លូវការថា បានប្រើអ្នកចុះកិច្ចសន្យាធ្វើយោធាឯកជន នោះទេ តែ
កាលពីដើមឆ្នំានេះ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិក បានសម្លាប់និងធ្វើឲ្យរបួសអ្នកចុះ​កិច្ចសន្យាធ្វើយោធាឯកជនជាជនជាតិរុស្សីអស់រាប់សឹបនាក់នៅក្នុងប្រទេសស៊ីរីមក មានគ្រួសាររបស់អ្នកចុះកិច្ចសន្យាធ្វើយោធាឯកជន មួយចំនួន បានចេញមកបង្ហាញមុខ
ដែលធ្វើឲ្យវិមានក្រឹមឡំាង ស្ថិតក្នុងស្ថានភាពលំបាកជាខ្លំាង ។

អត្ថបទដែលជាប់ទាក់ទង