ស្រ្តីម្នាក់បានស្លាប់និងមនុស្សបួននាក់ទៀតរងរបួសនៅពេលរថយន្តមួយគ្រឿងបើកសម្រុកចូលភោជនីយដ្ឋានក្នុងប្រទេសម៉ាឡេស៊ី​

10

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៩.១១.១៨)

ម៉ាឡេស៊ី៖ ទូរទស្សន៍បរទេសបានរាយការណ៍ថា ស្រ្តីម្នាក់បានស្លាប់ និងយ៉ាងហោចណាស់មានមនុស្ស ៤
នាក់ទៀតរងរបួសបន្ទាប់ពីមានរថយន្តមួយគ្រឿងបានបើកសម្រុកចូលទៅបុកកន្លែងហូបចុកខាងក្រៅភោជនីយដ្ឋានមួយកន្លែង កាលពីថ្ងៃអាទិត្យ នៅក្នុងរដ្ឋសេឡាំងហ្គ័រ ក្នុងប្រទេសម៉ាឡេស៊ី ។

ប៉ូលីសក្នុងររដ្ឋនោះបាននិយាយថា អ្នកបើករថយន្តនោះ គ្មានបំណងនឹងបញ្ឈប់រថយន្តរបស់ខ្លួនទេ
​គឺគេបើកសម្រុកទៅក្នុងហ្វូងអ្នកដែលកំពុងអង្គុយញ៉ាំ នៅខាងក្រៅភោជនីយដ្ឋាន តែម្តង ។

បន្ទាប់មក​អ្នកបើករថយន្តនោះ ក៏រត់គេចចេញពីកន្លែងមានកើតឧបទ្ទវហេតុនោះ ហើយប៉ូលីសកំពុងតែស៊ើបពី
មូលហេតុដែលនំាឲ្យជននោះ បង្កគ្រោះថ្នាក់នេះ ។ ប៉ូលីសបានឲ្យដឹងថា ស្ត្រីដែលស្លាប់នោះ
មានអាយុ ៥៧ ឆ្នំា ហើយគាត់កំពុងតែអង្គុយរួមតុជាមួយក្រុមគ្រួសារគាត់ ​ពេលរថយន្ត
បានបើកសម្រុកចូលទៅបុកហ្វូងមនុស្សកំពុងអង្គុយញ៉ាំ ។

អត្ថបទដែលជាប់ទាក់ទង