ប្រទេសរុស្សីមិនព្រមប្រគល់ប្រជុំកោះដែលកំពុងមានទំនាស់ទៅឲ្យប្រទេសជប៉ុនវិញទេ​

13

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ឆានែលញូវអាស៊ី ​ (១៩.​១១.​១៨)

រុស្ស៊ី៖ ប្រទេសរុស្សី បាននិយាយនៅថ្អៃអាទិត្យនេះថា កិច្ចពិភាក្សាគ្នានាពេលខាងមុខ ដើម្បីដោះស្រាយ ទំនាស់រវាងប្រទេសរុស្សី និងប្រទេសជប៉ុន ទាក់ទងនឹងប្រជុំកោះដែលប្រទេសជប៉ុនបានទាមទារ អធិបតេយ្យភាពលើកោះទំាងនោះនឹងមិនអាចឈានទៅដល់ការប្រគល់កោះទំាងនោះទៅឲ្យប្រទេសជប៉ុនវិញទេ ។

ទំនាស់ពីការទាមទារអធិបតេយ្យភាពលើប្រជុំកោះខួរីលចាប់ផ្តើមតាំងតែពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២
នៅពេលដែលការយកកោះទំាងនោះជាដែនរណបរបស់អតីតសហភាពសូវៀតត្រូវបានបញ្ជាក់អះអាងនៅក្នុងសន្ធិសញ្ញាសន្តិភាព រវាងមហាអំណាចនិងត្រូវបានទទួលយកដោយប្រទេសជប៉ុន ។​

ក៏ប៉ុន្តែ ប្រទេសជប៉ុន បានអះអាងថា កោះមួយចំនួន ដែលប្រទេសជប៉ុនឲ្យឈ្មោះថាដែនដីភាគខាងជើង របស់ខ្លួននោះ គ្មានបានលើកឡើងនៅក្នុងកិច្ចព្រមព្រៀងអ្វីឡើយហើយត្រូវតែប្រគល់មកឲ្យប្រទេសជប៉ុនវិញ ។

កាលពីខែ កញ្ញា ប្រធានាធិបតីរុស្សី លោកវ្លាឌីមៀ ពូទីន បានស្នើឡើងថា ប្រទេសទំាងពីរគួរតែចុះហត្ថលេខាលើ សន្ធិសញ្ញាសន្តិភាពមួយនៅក្នុងឆ្នំា ២០១៨ នេះដោយគ្មានការដាក់លក្ខខណ្ឌអ្វីទំាងអស់ តែប្រទេសជប៉ុនបាននិយាយថាត្រូវតែដោះស្រាយទំនាស់ដែនកោះជាមុនសិន ។​

អត្ថបទដែលជាប់ទាក់ទង