មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានអំពាវនាវឲ្យកីឡាករកីឡាការនីចំណុះទូកទាំងអស់គោរពវិន័យ និងចេះថែរក្សាសុខភាព

7

វិទ្យុជាតិកម្ពុជា ៈ អត្ថបទដោយលោកចេម ហួត

         ភ្នំពេញ៖  មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានអំពាវនាវឲ្យកីឡាករកីឡាការនីចំណុះទូកទាំងអស់គោរពវិន័យ និងថែរក្សាសុខភាពឲ្យបានល្អដើម្បីចូលរួមប្រណាំងទូកឲ្យទទួលបានជ័យជំនៈ និងមានសុវត្ថិភាពត្រឡប់​ទៅស្រុកកំណើត​វិញ។

          ក្នុងពិធីប្រគល់ ថវិកា និងសម្ភារៈឧត្ថមពីសប្បុរសជនដល់ទូកង មរតក២ធ្នូ ទូកខ្នាត់អន្តរជាតិនារ​សៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នៅទីស្តីការ ក្រសួងព័ត៌មាន   ឯកឧត្តម ជា ច័ន្ទបរិបូរណ៍រដ្ឋលេខាធិការ ក្រសួង​​ព័ត៌មាន​​មានប្រសាសន៍ថា កីឡាករទូកទាំងអស់ត្រូវគោរពវិន័យ និងបទបញ្ជារបស់គណៈកម្មការទូកនីមួយៗ ដើម្បីឲ្យមានរៀបរាបរយល្អ ជាពិសេសទួលបានសុវត្ថិភាពផ្ទាល់ខ្លួនកុំដើរលេងផ្តេសផ្តាស។

ជាមួយគ្នានោះក៏ត្រូវគិតគួសុខភាពផងដែរ ដោយត្រូវហូបស្អាត  ផឹកស្អាត ចៀសវាងបរិអាហារណាដែលនាំ​​ឲ្យប៉ះពាល់ដល់​​សុខភាព ជាពិសេសគ្រឿងស្រវឹង និងគ្រឿងញៀនគ្រប់ប្រភេទ។

ក្នុងឱកាសនោះដែ ឯកឧត្តម បានអគុណដល់សប្បុរស់ជននានាដែលបានឧត្ថម ជាសម្ភារៈមានទឹកបរិសុទ្ធ ខោរអាវ​សម្រាប់​ចំណុះទូក សរ៉ុបថវិកាជាង២ពាន់ដុល្លារ និងប្រាក់រៀលជាង៣លានរៀលដើម្បីទុកប្រើ​​ប្រាស់លើក​ទឹក​ចិត្ត​ដល់ចំណុះទូកទូក មរតក២ធ្នូ ទូកខ្នាត់អន្តរជាតិរបស់វត្ត បាលារាម  ហៅវត្តមច្ឆា  មកពីខេត្ត ក្រចេះ ដើម្បី​ចូលរួមក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ព្រះសង្ឃ គណៈកម្មការទូកទូក មរតក២ធ្នូ បានអគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានាជាពិសេស​​ថ្នាក់ដឹកនាំក្រសួង​ព័ត៌មានដែលបានឧត្តមគាំទ្រដល់ទូកនេះឲ្យមានលទ្ធភាពមកចូលរួមណាំងនៅរាជធានីភ្នំពេញ។

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ២២ ២៣ខែវិច្ឆិកា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង