ឯកឧត្តមខៀវ កាញារីទ្ធ​ ជំរុញអោយផ្សព្វផ្សាយព័ត៌មានកាន់តែលឿនរហ័សទុកចិត្តបានតាម កម្មវិធីទូរស័ព្ទដៃវៃឆ្លាត

9

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង សុភាវី៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋក្រោមឱវាទឲ្យបង្កើនការផ្តល់ព័ត៌មានឲ្យកាន់តែលឿនរហ័សទុកចិត្តបានតាមកម្មវិធីទូរស័ព្ទដៃវៃឆ្លាតរបស់ក្រសួងព័ត៌មាន ដែលមានឈ្មោះថា App Ministry of Information ដើម្បីផ្ដល់ព័ត៌មានពីឲ្យដល់សាធារណៈជនទូទៅ បានដឹងទាន់ពេលវេលា ទីណា កន្លែងណា ក៏អាចបើកបាន មើលបាន ឲ្យតែមានប្រព័ន្ធអ៊ីនធឺណេត។


នៅក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សាការងារ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្មវិធីទូរស័ព្ទដៃវៃឆ្លាតរបស់ក្រសួងព័ត៌មាន App Ministry of Informationបានជូនដំណឹងនានា បានឆាប់រហ័សហើយផ្សព្វផ្សាយបន្តទៅក្នុង Facebook Twitter linkedim Google+ instagram។


ឯកឧត្តមបន្តថា App នេះក៏មានមុខងារផ្សាយ ជាភាសាខ្មែរ បារំាង អង់គ្លេស និងភាសាចិន មានជាវីដេអូ និងសំលេងផងដែរ ហើយនៅពេលខាងមុខទៀត ក៏គ្រោងបង្កើតផ្សាយទូរទស្សន៍ក្នុងAppនេះ ដូចទូរទស្សន៍ទូទៅផងដែរ វានិងធ្វើឲ្យ ព័ត៌មានផ្សព្វផ្សាយកាន់តែលឿន បានទាន់ពេលវេលា ហើយក៏ងាយស្រួលក្នុងការឆ្លើយតប ទៅនឹងព័ត៌មានមិនពិត បានឆាប់រហ័ស ដើម្បីកុំឲ្យសាធារណៈជនមួយចំនួន មានការភាន់ច្រឡំ។


សូមបញ្ជាក់ថា កម្មវិធីទូរស័ព្ទដៃវៃឆ្លាត របស់ក្រសួងព័ត៌មានទទួលបានការគាំទ្រយ៉ាងខ្លំាងពីសំណាក់ប្រជាពលរដ្ឋនិងថ្នាក់នាំដែលបានផ្តល់ព័ត៌មានពិត លឿនរហ័សទាន់ចិត្ត។បន្ថែមពីនេះទៀតក្រសួងព័ត៌មានមានប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋផ្សេងទៀត ដូចជាវិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជាដោយបានប្តេជ្ញារួមគ្នាបំបែកឲ្យបាន នៅរាល់ដំណឹងក្លែងបន្លំ ដែលជាដំណឹងមានចេតនា ដើម្បីបំភ័ណ្ឌការពិត បំផុសឲ្យមានការស្អប់ខ្ពើម និងភាពចលាចលក្នុងសង្គម៕

អត្ថបទដែលជាប់ទាក់ទង