សម្តេចក្រឡាហោមនៅតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍប្រទេសយ៉ាងល្អប្រសើរ

13

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អាត​ ចន្ធូ​៖

សម្តេចក្រឡាហោមស ខេង នៅតែចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូអភិវឌ្ឍន៍ប្រទេសយ៉ាងល្អប្រសើរ តាមរយះកិច្ចសហការរួមគ្នាយ៉ាងជិតស្និតក្នុងដោះស្រាយ និងអភិវឌ្ឍន៍សង្គមកម្ពុជា កាន់តែរីកចម្រើន។


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងវេទិកាស្ដីពីភាពជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី២ នៅក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី ១៧ ខែមករានេះថា សង្គមស៊ីវិលជាដៃដ៏ល្អមួយសំរាប់ចូលរួមក្នុងការអភិវឌ្ឍកម្ពុជាឲ្យក្លាយជាប្រទេសមួយដែលដែលមានមុខមាត់ នឹងកិត្តិយសនៅលើឆាកអន្ដរជាតិ។ សម្ដេចក្រឡាហោម បានបន្ដថា ក្រសួងមហាផ្ទៃ នឹងទទួលយករាល់សំណើរបស់អង្គការសង្គមស៊ីវិលទាំងអស់ ដើម្បីធ្វើការកែលំអរ និងបើកទូលាយក្នុងកិច្ចពិភាក្សាគ្នា ដោយគ្មានការរើសអើងផងដែរ។


សំឡេង៖ រាជរដ្ឋាភិបាលក៏បានទទួលស្គាល់ផងដែរថា ការរីកចម្រើន នឹងការអភិវឌ្ឍរហូតមកទល់ពេលនេះ គឺពិតជាមានការចូលរួមគ្រប់ភាគគីពាក់ពន្ធ័ក្នុងនោះមាន ដៃគូរអភិវឌ្ឍន៍វិស័យឯកជន នឹងសង្គមស៊ីវិលផងដែរ អង្គសង្គមស៊ីវិលទាំងក្នុងស្រុក និងបរទេសបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់នឹងគាំទ្រដល់សេវាសង្គម នៅតាមមូលដ្ឋានជនបទ នឹងសហគមន៍ដាច់ស្រយាល នឹងធ្វើសកម្មភាពនៅគ្រប់រាជធានីខេត្ត ដែលពាក់ពន្ធ័នឹងសេដ្ឋកិច្ចសង្គមនៅប្រទេសកម្ពុជា អង្គការសង្គមស៊ីវិលក៏បានចូលរួមផងដែរ ក្នុងការតស៊ូមតិក្នុងការកែទម្រង់ជាតិ ដើម្បីលើកម្ពស់សុខភាព ការអប់រំ អភិបាលកិច្ច សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ច្បាប់ សេវាសង្គម បរិស្ថាន សុខុមាលភាព ស្ដ្រី នឹងកុមារ។
សម្ដេចក្រឡាហោមបន្ដថា ក្រសួងមហាផ្ទៃគាំទ្រអង្គការសង្គមស៊ីវិលណាមួយធ្វើការងារដើម្បីផលប្រយោជន៍ជាតិ ទោះបីធ្វើក្នុងវិស័យណាក៏ដោយ ឲ្យតែធ្វើត្រូវទៅនឹងច្បាប់របស់កម្ពុជា។
សូមបញ្ជាក់ថា អង្គការសង្គមសមាគមដែលក្រសួងមហាផ្ទៃ បានចុះក្នុងបញ្ជីនាពេលបច្ចុប្បន្ន គឺមានរហូតដល់ជាង៥,០០០អង្គការ ហើយគ្មានអង្គការ ឬ សមាគមណាមួយ ដែលត្រូវបានចុះក្នុងបញ្ជីខ្មៅនៅក្នុងក្រសួងនោះឡើយ ផ្ទុយទៅវិញមានតែទទួលយកសំណើរបស់ពួកគេយកទៅពិចារណាដើម្បីស្ថាបនារួមតែប៉ុណ្ណោះ។

អត្ថបទដែលជាប់ទាក់ទង