ការប្រយុទ្ធគ្នានិងការវាយប្រហារតាមអាកាសចាប់ផ្តើមឡើងវិញក្នុងប្រទេសយេម៉ែន​

13

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ​រ៉យតឺ (២០.១១.១៨)

យេម៉ែន​៖ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារបរទេសបានឲ្យដឹងថា ការប្រយុទ្ធគ្នា បានចាប់ផ្តើមជាថ្មី
កាលពីយប់ថ្ងៃចន្ទនេះ នៅក្នុងទីក្រុង ហូដេដា ដែលជាទីក្រុងកំពង់ផែដ៏សំខាន់របស់ប្រទេសយេម៉ែន
ស្របពេលដែយន្តហោះទម្លាក់គ្រាប់បែករបស់ទ័ពសម្ព័ន្ធមិត្ត​ដឹកនំាដោយប្រទេសអារ៉ាប់ប៊ីសាអីឌីត
បានបើកយុទ្ធការទម្លាក់គ្រាប់បែកទៅលើទីតំាងរបស់ក្រុមឧទ្ទាម ហ៊ូធី ។

ទីភ្នាក់ងារព័ត៌មានបរទេសបានស្រង់សម្តីពលរដ្ឋក្នុងទីក្រុងនោះ ដែលបាននិយាយថា
យន្តហោះទ័ពសម្ព័ន្ធមិត្តដឹកនំាដោយប្រទេសអារ៉ាប់ប៊ីសាអីឌីត បានធ្វើការទម្លាក់គ្របា់បែកជាង ១០
លើក ។ ការប្រយុទ្ធគ្នាឡើងវិញនេះ បានធ្វើឲ្យតលាយបាត់បង់នូវក្តីសង្ឃឹមរបស់សកលលោក
​ដែលថា នឹងមានបទឈប់បាញ់គ្នាមួយរវាងក្រុមឧទ្ទាមហ៊ូធី ជាមួយនឹងរដ្ឋាភិបាលយេម៉ែន ។

ក្រុមមន្ត្រីជួយសង្គ្រោះ តែងតែសម្តែងការបារម្ភថា ការប្រយុទ្ធគ្នានៅទីក្រុងកំពង់ផែ ហូដេដា
ងាចនឹងបង្កឲ្យមានវិបត្តិមនុស្សធម៌មួយយ៉ាងធ្ងន់ធ្ងរ ដោយពលរដ្ឋរាប់មឺននាក់
ពិសេសស្ត្រ​និងកុមារនឹងត្រូវជួបគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ។

អត្ថបទដែលជាប់ទាក់ទង