ទាហានអាមេរិកអាចនឹងមានសិទ្ធិថែមទៀតក្នុងការប្រើវិធានការទប់ទល់នឹងការប៉ុនប៉ងចូលក្នុងទឹកដីអាមេរិកដោយជនអន្តប្រវេសន៍​

20

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ​​ វីកាល​
ប្រភព រ៉យតឺ (២០.១១.១៨)

អាមេរិក៖ តាមទីភ្នាក់ងារបរទេសបានស្រង់សម្តីរបស់មន្ត្រីអាមេរិកម្នាក់ដែលបានឲ្យដឹងថាសេតវិមានទំនង​នឹងផ្តល់​​​សិ​​ទ្ធិបន្ថែមទៀតដល់ទាហានដែលកំពុងឈរជើងនៅតំបន់ព្រំដែនជាប់នឹងប្រទេសមិចស៊ិកកូ ដើម្បីការពារមន្ត្រីគយ និងមន្ត្រីប្រចំាការនៅព្រំដែន​ទប់ទល់នឹងការប៉ុនប៉ងសម្រុកចូលទឹកដីអាមេរិកដោយក្រុមជន​អន្តប្រវេសន៍រាប់ពាន់នាក់មកពីប្រទេសមួយចំនួននៅអាមេរិកកណ្តាល ។

តាមបញ្ជារបស់ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា ទាហានចំនួន៥.៩០០នាក់ត្រូវបានបញ្ជូនទៅកាន់​តំបន់ព្រំដែនជាមួយប្រទេសមិចស៊ិកកូក្នុងពេលដែលចំនួនជនអន្តោប្រវេសន៍ដែលរត់គេចចេញពីវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសខ្លួនកាន់តែមានចំនួនច្រើនឡើង បានមកដល់តំបន់ព្រំដែននោះ ។

តាមការឲ្យដឹងរបស់មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ពលរដ្ឋមកពីប្រទេសនៅអាមេរិកកណ្តាល ប្រមាណជា
៦.០០០ នាក់បានមកកាន់តំបន់ព្រំដែនក្នុងប្រទេសមិចស៊ិកកូ ជាប់នឹងប្រទេសអាមេរិក
ហើយគេរំពឹងថា នឹងមានការមកដល់កាន់តែច្រើនថែមទៀត ដែល អាចមានចំនួនដល់ ១០.០០០ នាក់
។​

អត្ថបទដែលជាប់ទាក់ទង