រដ្ឋមន្ត្រីក្រសួងទេសចរណ៍អំពាវនាវឲ្យកីឡាករកីឡាការនីចំណុះទូកទាំងអស់គិតពីសុខភាពជាចំបង

13

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេមហួតភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អំពាវនាវឲ្យកីឡាករកីឡាការនីចំណុះទូកទាំងអស់គិតពីសុខភាពជាចំបង ដើម្បីចូលរួមប្រណាំងទូកឆ្នាំនេះឲ្យទទួលបានជ័យជំនៈ និងមានសុវត្ថិភាពគ្រប់ៗគ្នា។ក្នុងឱកាសអញ្ជើញចុះសួរសុខទុកកីឡាកីឡាការិនីទូក មកពីស្រុកបារាយប្រមាណជាង300នាក់នៅតំបន់ស្ពានជ្រោយចង្វារត្រើយខាងកើត ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ បានណែនាំឲ្យកីឡាករទូកទាំងអស់ត្រូវគោរពវិន័យ និងបទបញ្ជារបស់គណៈកម្មការទូកនីមួយៗ ដើម្បីឲ្យមានរៀបរាបរយល្អ ជាពិសេសទួលបានសុវត្ថិភាពផ្ទាល់ខ្លួនកុំដើរលេងផ្តេសផ្តាស។កីឡាករកីឡាការិនីទាំងអស់ត្រូវមានអនាម័យ ត្រូវហូបស្អាត ផឹកស្អាត ចៀសវាងបរិអាហារណាដែលនាំឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសគ្រឿងស្រវឹង និងគ្រឿងញៀនគ្រប់ប្រភេទ។លោកបៀន ស៊ីមនប្រធានក្រុមទូក មានឈ្មោះ ធនស័ក្តតេជោសែនជ័យបរមីវត្តបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំបានប្តេជ្ញាអនុវត្តន៍តាមបទបញ្ជាគណៈកម្មាបុណ្យជាតិ និងអន្តរជាតិ និងការពារថែរក្សាសុខភាពអោយបានល្អដើម្បីចូលរួមប្រណាំងទូកអោយបានជោគជ័យ។ព្រះសង្ឃ គណៈកម្មការទូកទាំងបីរបស់ស្រុកបារាយណ៍បានអគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីជាពិសេសថ្នាក់ដឹកនាំក្រសួងទេសចរណ៍ដែលបានឧត្តមគាំទ្រដល់ទូកទាំងនេះឲ្យមានលទ្ធភាពមកចូលរួមណាំងនៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង