តំបន់រាមសារផ្តល់សក្តានុពលបំរើ វិស័យទេសចរណ៍ រដូវប្រាំង

24

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោកអ៊ាន គឹម ហឿន ប្រចាំខេត្តស្ទឹងត្រែង

 តំបន់រាមសារ តាមដងទន្លេមេគង្គជាសម្បត្តិធម្មជាតិបំរើឱ្យវិស័យទេសចរណ៍ រដូវប្រាំង ហើយធនធាននេះមន្ទីរទេសចរណ៍បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ នៅតាមតំបន់និមួយៗត្រូវជួយអភិរក្សឱ្យបានគង់វង្ស។


លោកអ៊នប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានអោយដឹងថា៖ តំបន់រាមសារ ទាំង នេះ មានទេសភាពបៃតងស្អាតដូចនេះអាជ្ញាធរឬសហគមន៍រួមគ្នាការពារ ចៀសវាងកុំឱ្យមានការ កាប់បំ ផ្លាញដែលនាំឱ្យបាត់បង់ជំរកសត្វ នឹង ជំរកត្រីពងនៅរដូវវស្សា  ហើយ យើងរក្សាវាសម្រាប់រៀបចំរមណីយដ្ឋានតាមរដូវកាល។

លោកបន្តថា៖សំខាន់ជាងនេះទៀត នៅពេល រៀបចំជារមណីយដ្ឋាន សហគមន៍និមួយៗត្រូវប្រ កាន់ជំហរបស់ច្បាស់ លាស់   គឺអភិវឌ្ឍឱ្យដើរទន្ទឹមគ្នា ជាមួយការអភិរក្សធ្វើឱ្យឆ្លើយតបទៅតាមគោលការណ៍របស់ក្រសួងទេសចរណ៍ ។
( សម្លេង) អញ្ចឹងយើងត្រូវចូលរួមទាំងអស់គ្នាទប់ស្កាត់ ការបំផ្លិចបំផ្លាញធនធានដែលមានស្រាប់នៅទីនេះរក្សាអភិវឌ្ឍន៍តែកុំឱ្យមានផលប៉ះពាល់នៅក្នុងតំបន់រាមសារនេះយើងអាចរៀបចំកែច្នៃពីព្រោះនៅតំបន់នេះមួយចំនួននៅតាមដងទន្លេ ទឹកអត់ហូរយើងអាចរៀបចំជាផ្ទះលំហែរកាយបានងូតទឹកបាននៅក្នុងតំបន់នេះអញ្ចឹងធ្វើម៉េចរក្សាធនធានធម្មជាតិដែលមានស្រាប់។
លោកសេងវីរៈប្រធានសហគមន៍រមណីយដ្ឋានកោះខេបានទទួលយកការណែនាំនេះ ព្រោះកន្លងមកបានពិនិត្យឃើញថា ធនធានធម្មជាតិ នៅតាមតំបន់រាមសារនេះ កន្លែងខ្លះមិនទាន់មាន ការថែរក្សាត្រឹមត្រូវទេ ហើយបងប្អូនខ្លះ ពេលទឹកស្រកទៅកាប់ឈើយកធ្វើអុសដុត ខ្លះទៀតរានយកដីធ្វើចំការដាំដុះដំណាំសម្រាប់ជីវភាព ។
លោកថា៖ករណីនេះសហគមន៍កោះខេបានសហការជាមួយអាជ្ញាធរ នឹងឯកភាពពី មន្ត្រីបរិស្ថានរួមគ្នា អភិវឌ្ឍ រមណីយដ្ឋានទេសចរណ៍ នឹងបានអភិរក្សតំបន់នេះផង ។(សម្លេង)ទាក់ទងនឹងទេសចរណ៍នេះយើងអនុវត្តបាន៣ឆ្នាំរួចមកហើយសម្រាប់ឆ្នាំ២០១៩នេះយើងនឹងធ្វើឱ្យមានកំណើន១០%ពីឆ្នាំនេះទៅហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងមកទស្សនានៅតំបន់ទេចរណ៍ធម្មជាតិនេះ យើងឃើញថានៅទីនេះវាផ្តល់សក្តានុពលច្រើនដើម្បីទាក់ទង់នឹងសម្បតិ្តធម្មជាតិហើយធ្វើឱ្យយើងមានផាសុខភាពល្អ។
លោកអនជួនមេភូមិខាំផាន់សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង បានទទួលស្គាល់ថា៖ធនធានជីវចំរុះ ក្នុងទឹកនឹងលើគោក នៅតាមតំបន់រាមសារ មានទេសភាពល្អភ្ញៀវពេញចិត្ត មកទស្សនាជារៀងរាល់ឆ្នាំ នៅពេលដែលសហគមន៍ រៀបចំឱ្យមានកន្លែងអង្គុយកំសាន្ត មានលក់ម្ហូបអាហារ  ចំណី ត្រីសាច់ បែបធម្មជាតិ។
លោកអះអាងថា៖ សហគមន៍កោះខេបានធ្វើការអភិរក្សតំបន់រាមសារនេះ៣ឆ្នាំមកហើយ សម្រាប់ទុករៀបចំ ជារមណីយដ្ឋាន នឹងការពារបាន ព្រៃឈើ ផង ហើយបទល្មើសនេសាទនៅតំបន់នេះក៍យើងទប់ស្កាត់ បានថែមទៀត។
សូមបញ្ជាក់ថា៖តំបន់រាមសារនៅតាមដងទន្លរមេគង្គ លើមានប្រវែងជាង៥០គីឡូម៉ែត្រចាប់ចេញពីចំណុចភូមិថ្មីក្នុងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងរហូតទៅដល់ទឹកដីភូមិសាស្ត្រ
ភូមិកោះឈើទាលតូច  ក្នុងឃុំព្រះរំកិល  ស្រុកថាឡាបរិវ៉ាត់   ជិតទៅព្រំប្រទល់ នៃទឹកដីប្រទេសឡាវ៕

អត្ថបទដែលជាប់ទាក់ទង