លោកត្រាំបញ្ឈប់ការប្រើប្រាស់យន្តហោះយោធារបស់លោកស្រីប៉េឡូស៊ីទៅក្រៅប្រទេស

13

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៨.០១.១៩)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណល់ត្រំា​កាលពីថ្ងៃព្រហស្បតិ៍បាន​ឲ្យប្រធានសភា លោកស្រី ណាន់ស៊ី ប៉េឡូស៊ីឈប់​ប្រើយន្តហោះយោធា​ សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ដែលហាក់ដូចជាចង់សងសឹកលោកស្រីវិញបន្ទាប់ពីលោកស្រីបានស្នើ​លោកត្រាំពន្យាពេលការថ្លែងសន្ទរកថាប្រចាំឆ្នាំ​ក្នុង​ពេលដែលរដ្ឋាភិបាលកំពុងតែផ្អាកការងារ អស់មួយផ្នែកមក ។

លោកត្រាំបានប្រាប់លោកស្រី ប្រធានសភានៅក្នុងសារលិខិតមួយថាដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសបែលហ្ស៊ិក អេហ្ស៊ីបនិងអាហ្វហ្គានីស្ថានដើម្បី​បង្កើនទំនាក់ទំនងជាមួយប្រទេសទំាងនោះ នឹងត្រូវបានពន្យារពេល ដោយលោកត្រំាលើកឡើងថាមកពីការផ្អាកការងាររបស់រដ្ឋាភិបាលដែលចូលដល់ថ្ងៃទី២៧ហើយ ។

ក្នុងលិខិតរបស់លោកត្រាំបាននិយាយថា “​ដោយសារការផ្អាកការងាររបស់រដ្ឋាភិបាលដូច្នោះខ្ញុំសូម​ជំរាបលោកស្រីថា ​ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុងប្រ៊ូសេលអេហ្ស៊ីបនិងអាហ្វហ្គានីស្ថាននឹងត្រូវ​ពន្យារពេល”​ ។

អត្ថបទដែលជាប់ទាក់ទង