ក្រសួងដែនដីបង្កើនវិធានការគ្រប់គ្រងថែរក្សាដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់

13

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​៖

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានចាត់វិធានការយ៉ាងតឹងរឹងជាច្រើនទៀតក្នុងការគ្រប់គ្រងថែរក្សាដីរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់កុំអោយក្រុមខិលខូចមួយចំនួនបន្តរុករានទន្រ្ទានដីរដ្ឋ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្ចុប្បន្នតំបន់ដីរដ្ឋមួយចំនួនត្រូវបាន ជនខិលខូចរុករានទន្រ្ទានដោយខុច្បាប់យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដូចជាដីព្រៃ ដីជលផល ដីចំណីឆ្នេរ បឹង ព្រែក នឹងដីផ្សេងៗទៀតជាច្រើន។    ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពរុករានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់នេះ បានធ្វើឲ្យប៉ៈពាល់ដល់ទ្រព្យសម្បតិ្តជាតិ និងផលប្រយោជន៍សាធារណៈ។

ឯកឧត្តមបន្តថា ដើម្បីទប់ស្កាត់ការរុករានកាន់កាប់ដីព្រៃដោយខុសច្បាប់នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសជម្រាបជូនដល់គ្រប់អជ្ញាធររាជធានី-ខេត្តត្រូវគ្រប់គ្រងថែរក្សាដីរដ្ឋឲ្យមានប្រសិទ្ធភាព ដោយសហការជាមួយអាជ្ញាធរកាន់កាប់ដីរដ្ឋ ផ្តល់ទិន្នន័យដីរដ្ឋ ដែលស្ថិតក្នុងសមត្តិកិច្ចកាន់កាប់គ្រប់គ្រង់អង្គភាពរៀងៗខ្លួន ដោយត្រូវដាក់បញ្ជូលក្នុងផែនទីរួម រៀបចំបោះបង្គាលព្រំដី និងរៀបចំប៉ាណូផ្សព្វផ្សាយដល់សាធារណៈជន សំដៅរួមគ្នាការពារដីរដ្ឋសម្រាប់ទុកជាប្រយោជន៍រួម។យើងដឹងទាំងអស់គ្នាហើយថា កន្លងមកមានខ្លះដែលទន្រ្ទានដីរបស់រដ្ឋ  អញ្ចឹងហើយបានយើងពង្រឹងការគ្រប់គ្រង ក្នុងវិស័យ នឹង។យើងក៏ធ្លាប់បានស្នើទៅ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីទប់ស្កាត់ ការរុករានទន្ទ្រាន គ្រប់គ្រងឲ្យបានតឹងរឹង ដោយយើងនិងធ្វើលិខិតទៅ ពង្រឹងបន្ថែមទៀត អញ្ចឹងយើងត្រូវការពារជៀសវាងនូវអ្នកទន្ទ្រាន កាន់កាប់ធ្វើអោយបាត់បង់ដីរដ្ឋ ហើយយើងការពារនិងធានានូវគោលដៅ សម្រាប់ការពារសង្គមកិច្ច និងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការប្រើប្រាស់ផ្សេងៗជាប្រយោជន៍រួម។

សូមបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៦មករា ឆ្នាំ២០១៩ កន្លងទៅនេះ បានដាក់សំណើទៅកាន់គណៈអភិបាលរាជធានី ខេត្ត និងប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានីខេត្តទំាងអស់ ឲ្យចូលរួមពង្រឹងការគ្រប់គ្រងរក្សាដីរដ្ឋ តាមរយះការទប់ស្កាត់ការចូលទន្រ្ទានកាន់កាប់របស់ប្រជាពលរដ្ឋដោយខុសច្បាប់ ហើយមិនត្រូវចេញប័ណ្ណកម្មសិទ្ធដីខុសច្បាប់ទំាងនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង