អន្តរក្រសួងពន្លឿនសេចក្តីព្រាង​ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ឲ្យបានចប់នៅត្រឹមពីរសប្តាហ៍ខាងមុខ

120

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ មន្ត្រីបច្ចេកទេសអន្តរក្រសួងពន្លឿនសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ឲ្យបានចប់នៅត្រឹមពីរសប្តាហ៍ទៀតដើម្បីដាក់ឲ្យគណៈរដ្ឋមន្ត្រីពិភាក្សា និងនុម័តនៅពេលឆាប់ៗនេះ។

ឯកឧត្តម ថេង បញ្ញាធន

ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសដើម្បីពិភាក្សាលើសេចក្តីព្រាង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ នាព្រឹកថ្ងៃទី២៨ ខែមករានេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក ផែនការបានមានប្រសាសន៍ថា កិច្ចប្រជុំ កម្រិតបច្ចេទេសលើកទី២នេះ ដើម្បីស្វែងរកធាតុចូលពីគ្រប់ក្រសួងស្ថាប័ន និងអង្គការដៃគូនានាសម្រាប់ដាក់បញ្ចូលឲ្យសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនេះឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះ វាជាឯកសារស្នូលតែមួយគត់របស់រាជរដ្ឋាភិបាល សម្រាប់អនុវត្តន៍នូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

ឯកឧត្តមបញ្ជាក់ថា ការពិភាក្សាកម្រិតបច្ចេកទេសនេះ នឹងត្រូវបញ្ចប់នៅ២សប្តាហ៍ខាងមុខ ហើយដាក់ឲ្យមន្ត្រីថ្នាក់កម្រិតនយោយបាយប្រជុំពិភាក្សាបន្ត មុននឹងឈានទៅដាក់ឲ្យគណរដ្ឋមន្ត្រីពិភាក្សា និងអនុម័តនាពេលឆាប់ៗនេះ។

លោក តឹក វណ្ណារ៉ា

លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាដែលបានចូលរួមកិច្ចប្រជុំនេះបានអគុណចំពោះមន្ត្រីបច្ចេកទេសអន្តរក្រសួងដែលបានទទួលយកនូវមតិលើកឡើងរបស់អង្គការសង្គមស៊ីវិលដើម្បីទុកជាធាតុចូលរៀបចំសេចក្តីព្រាងផែនការជាតិដែលមានកម្រាសជាង៥០០ទំព័រនេះលោកបានស្នើឲ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ដាក់បញ្ចូលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាកម្មសាធារណៈឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសដើម្បីពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣នេះ ដំណើរទៅក្រោមការការដឹកនាំកិច្ចប្រជុំមួយថ្ងៃពេញ ដោយ ឯកឧត្តម ទួន ថាវរ: រដ្ឋលេខាធិការ ក្រសួងផែនការ និងមានការចូលរួមពី អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំង មានការចូលរួមពីតំណាងមកពីគ្រប់ក្រសួងស្ថាប័ន និងតំណាងអង្គការសង្គមស៊ីវិលដៃគូអភិវឌ្ឍសរុបប្រមាណ ១០០នាក់៕

 

អត្ថបទដែលជាប់ទាក់ទង