រដ្ឋមន្រ្តីក្រសួងព័ត៌មានបន្តជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋប្រយុទ្ធប្រឆំាងព័ត៌មានក្លែងក្លាយ

229

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង សុភាវី ៖

រដ្ឋមន្រ្តីក្រសួងព័ត៌មានបន្តជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋប្រយុទ្ធប្រឆំាង ព័ត៌មានក្លែងក្លាយនៅក្នុងសង្គម ដើម្បីទប់ស្កាត់កុំឲ្យព័ត៌មាន មិនពិតទំាងនេះ បង្កឲ្យមានភាពចលាចលនៅក្នុងសង្គម ខណៈបច្ចុប្បន្នព័ត៌មានមិនពិតកំពុងកើតឡើងច្រើនហើយវាយប្រហារ មកលើរាជរដ្ឋាភិបាល ធ្វើឲ្យសាធារណៈមតិមានការយល់ច្រឡំ ។


នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់ មន្រ្តីជំនាញគ្រប់ផ្នែកពាក់ព័ន្ធ ក្នុងនោះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ត្រូវតែសកម្មថែមទៀត ក្នុងការពិនិត្យតាម ដានការផ្សាយព័ត៌មានមិនពិត ពិសេសនៅក្នុងបណ្តាញ ផ្សព្វផ្សាយសង្គម ហើយប្រមូលទុកនូវរាល់ព័ត៌មាន ក្លែងក្លាយទាំងអស់នោះ ដើម្បីផ្សាយបកទៅវិញតាមរយះព័ត៌មាន ពិតច្បាស់លាស់ ។


ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ដែរថា មន្រ្តីព័ត៌មាន ពិសេសមន្រ្តីក្រសួងព័ត៌មាន ពេល ផ្សាយព័ត៌មានអ្វីមួយ ត្រូវតែច្បាស់កុំស្មានឲ្យសោះ ហើយមិនត្រូវសន្និដ្ឋានដោយខ្លួនឯងនោះទេ ត្រូវស្រង់សំដីប្រភព និង មន្រ្តីជំនាញ ពាក់ព័ន្ធ យកមកផ្សាយទើបច្បាស់លាស់ត្រឹមត្រូវ ។


ឯកឧត្តម ក៏បានបន្តទៀតថា កាលពីសម័យមុនអោយតែមានរូបភាព គឺរឿងនោះជា ការពិតហើយ ប៉ុន្តែសម័យបច្ចេកវិទ្យាទំនើបនេះ រូបភាព មិនមែន ជាការពិតទាំងអស់នោះទេ គឺមានការកាត់ ត កែរូបភាព បាន ទាំងអស់ រហូតអាចកែបានទាំង រូប វីដេអូ ទៀតផង ដូចជា FAKE Video ។ ដូច្នេះនៅ ពេលឃើញគេបង្ហោះរូបភាពអ្វីមួយ សូមកុំធ្វើការវាយតំលៃ ថាជារូបភាពពិតឲ្យសោះ ត្រូវតាមដាន សង្កេតឲ្យច្បាស់លាស់សិន មុនថាវាជាព័ត៌មានពិតប្រាកដ។
បច្ចុប្បន្នព័ត៌មានក្លែងបន្លំភាគច្រើនកើតឡើងដោយក្រុមជ្រុលនិយមប្រឆាំងដែលមានចរិកបង្កាច់បង្ខូចចង់អោយសង្គមហ្វឹកវរ យល់ខុសអ្វីដែលជាការពិត។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងព័ត៌មានមានប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋជាច្រើន ដូចជា ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់សារព័ត៌មានកម្ពុជា និងឧបករណ៍វៃឆ្លាតរបស់ក្រសួងព័ត៌មាន ដែលជំរុញការផ្សព្វផ្សាយព័ត៌មានពិតច្បាស់លាស់ ទាន់ហេតុការណ៍ និងទុកចិត្តបាន៕

អត្ថបទដែលជាប់ទាក់ទង