ពិធី​បើក​យុទ្ធនាការ​ឃោសនា​ជ្រើសរើស​តំណាងរាស្ត្រ​ថ្ងៃ​ដំបូង មាន​សមាជិក​ចូលរួម​ជិត​១​ម៉ឺន​នាក់

105

ខេត្តស្វាយរៀង​៖ នៅ​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ លោក​ជំទាវ ម៉ែ​ន​សំ​អន តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង អញ្ជើញ​ជា​គណៈអធិបតី បើក​យុទ្ធនាការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អណ​ត្តិ​ទី​៦ នា​ថ្ងៃ​ដំបូង នៅ​ទីស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា ខេត្តស្វាយរៀង ដោយ​មាន​សម​ជិ​ក​សមាជិការ​ចូលរួម​ជិត​១​ម៉ឺន​អ្នក​។

ក្រោយ​ពី​ស្តាប់​ប្រសាសន៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អាន​ស​ន្ទ​រក​ថា បើក​យុទ្ធនាការ​ឃោសនា​រួច​មក មាន​ពិធី​បង្ហោះ​ប៉ោង​ៗ ហើយ​លោក​ជំទាវ ម៉ែ​ន សំ​អន ប្រគល់​ទង់បក្ស​ជូន​គណបក្ស​ខេត្តស្វាយរៀង ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ឃោសនា និង​ដង្ហែ​ក្បួន​ចេញ យុទ្ធនាការ ដោយ​មាន​សមាជិក​ចូលរួម​ដង្ហែរ​ក្បួន​ជិត​១​ម៉ឺន​នាក់​។

ដោយ​មាន​រថយន្ត​តូច​ធំ ប្រមាណ​៧០០​គ្រឿង ម៉ូតូ​ប្រមាណ​៥០០​គ្រឿង ចេញដំណើរ​ពី​រង្វង់​មូល​វិមាន​ឯករាជ្យ ក្រុង​ស្វាយ​រៀង កាត់​តាម​ផ្ទះ​ជួរ ឆ្ពោះទៅ​ទំនប់​ក្រ​វ៉ា​ត់​ក្រុង​អូរ​ស្មាច់ មក​តាម​រង្វង់​មូល​រូប​គោ ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត រួច​ត្រឡប់​មក​ជួបជុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​ក្រុង​បា​វិត​។ ក្នុង​ឱកាស​នោះ​ដែរ​ក៏​មាន ក្រុម​តន្ត្រី​ប្រគំ អម​ទៅ​ដោយ​សម្រែក​ជ័យ​ឃោស​លាន់ឮ​កងរំពង និង​មាន​ប្រជាពលរដ្ឋ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​អម​តាម​ដងផ្លូវ​ជា​ច្រើន​កុះករ ក្បួន​ខាង​មុខ​ដល់​ខាង​មុខ​ផ្សារ​ប្រសូត កន្ទុយ​នៅ​រង្វង់​មូល​រូប​គោ ក្រុង​ស្វាយ​រៀង​។

អត្ថបទដែលជាប់ទាក់ទង