លោកត្រាំប្រតិកម្មតបវិញពេលសមាជិកសភាមកពីគណៈបក្សប្រជាធិបតេយ្យចាប់ផ្តើមស៊ើបអង្កេតពីរឿងគាត់

37

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (០៨.០២.១៩)

សមាជិកមកពីគណៈបក្សប្រជាធិបតេយ្យដែលទើបបានទទួលសិទ្ធិអំណាចថ្មីក្នុងសភា  នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមបើកការស៊ើបអង្កេតមួយចំនួន ពីការបង់ពន្ធ   ពីមុខជំនួញក្នុងវិស័យអចលនទ្រព្យ និងពីទំនាក់ទំនងជាមួយប្រទេសរុស្សី របស់ប្រធានាធិបតី លោកដូណល់ត្រំា   ដែលជាហេតុនំាឲ្យមានការដាក់សម្ពាធកាន់តែខ្លំាងឡើងលើសេតវិមាន  បន្ទាប់ពីសេតវិមានទទួលបានការការពារពីតំណាងភាគច្រើនមកពីគណៈបក្សសាធារណរដ្ឋ ក្នុងសភា ។

លោកត្រំាបានបញ្ចេញប្រតិកម្មតបវិញ ដោយនិយាយថា  វិធានការនេះ គឺជាការរុកកួនមួយដល់ប្រធានាធិបតី  នៅពេលដែលគណៈកម្មាធិការក្នុងសភាបានបើកការប្រជុំមួយ ដើម្បីបង្ខំឲ្យមានការបង្ហាញជាសាធារណៈនូវរបាយការណ៍ចំណូលដែលគាត់មិនដែលបានបង្ហាញអស់កាលជាយូរមកហើយ ។

លោកត្រំាបានសរសេរលើបណ្តាញសង្គមទ្វីដធឺរបស់គាត់នៅថ្ងៃព្រហស្បតិ៍ថា “សមាជិកសភាមកពីគណៈបក្សសាធារណរដ្ឋមិនដែលធ្វើបែបនេះ ជាមួយប្រធានាធិបតីអូបាម៉ាទេ ។  លោកត្រំាសរសេរទៀតថា “នេះគឺជាការរុកកួន ដល់ប្រធានាធិបតី  ។  ​ មិនត្រូវឲ្យមានបែបនេះ ជាដាច់ខាត” ។​

អត្ថបទដែលជាប់ទាក់ទង