ប្រទេសហូឡង់សង្ឃឹមថាប្រទេសរុស្សីនឹងយល់ព្រមជួបពិភាក្សាគ្នាពីករណីនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ី

12

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ  (០៨.០២.១៩)

ហូឡង់៖ រដ្ឋាភិបាលរបស់ប្រទេសហូឡង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា  ខ្លួនកាន់តែសង្ឃឹមថា មន្រ្តីរបស់ប្រទេសរុស្សីនឹងមានឆន្ទះ ក្នុងការជួបពិភាក្សាគ្នានាពេលឆាប់ ៗ  នេះ ដើម្បីរកឲ្យឃើញថា ភាគីណាជាអ្នកដែលធ្វើឲ្យយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជើងហោះហើរលេខ១៧បានធ្លាក់កាលពីឆ្នំា ២០១៤ ។

ការស៊ើបអង្កេតជាអន្តរជាតិមួយ ដែលដឹកនំាដោយប្រទេសហូឡង់ បានឈានទៅដល់ការសន្និដ្ឋានថា យន្តហោះដឹកអ្នកដំណើរពីទីក្រុងអំាស្ទែរដាំ  ប្រទេសហូឡង់ ទៅកាន់ទីក្រុងគួឡាឡំពួរ ប្រទេសម៉ាឡេស៊ី ត្រូវបាញ់ឆ្លាក់ដោយគ្រាប់កាំជ្រួចសម្រាប់បាញ់ពីដីទៅលើអាកាសមួយគ្រាប់ ។  ប្រទេសរុស្សី បានបដិសេធថា  មិនមានជាប់ពាក់ព័ន្ធក្នុងរឿងធ្លាក់យន្តហោះនោះទេ ។

យន្តហោះ​របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជើងហោះហើរលេខ ១៧ ត្រូវបានបាញ់ធ្លាក់នៅពេលហោះ​លើទឹកដី កាន់កាប់ដោយក្រុមផ្តាច់ខ្លួនដែលស្និទ្ធនឹងប្រទេសរុស្សី នៅភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីខែ កក្កដា ឆ្នំា ២០១៤  ដោយបានធ្វើឲ្យអ្នកដំណើរចំនួន ២៩៨ នាក់  ក្នុងនោះ មានពីរភាគបី ជាជនជាតិហូលឡង់ បានស្លាប់ ។

អត្ថបទដែលជាប់ទាក់ទង