អាមេរិកព្រមានថាវត្តមានរបស់ក្រុមហ៊ុនហួវៃនឹងប៉ះពាល់ដល់កិច្ចសហការជាដៃគូជាមួយអាមេរិក

36

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១២.០២.១៩)

អាមេរិក៖ កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេសអាមេរិក​លោក ម៉ែក ប៉ុមប៉េអូ បាននិយាយព្រមានប្រទេសជាសម្ព័ន្ធមិត្តកុំឲ្យដាក់ពង្រាយនូវឧបករណ៍ និងសម្ភារៈ ដែលមកពីក្រុមហ៊ុនហួវៃរបស់ប្រទេសចិន នៅលើទឹកដីរបស់ខ្លួនដោយនិយាយថា ការដាក់ពង្រាយនេះ នឹងធ្វើឲ្យក្រុងវ៉ាស៊ិនតោន ពិបាកនឹងសហការជាដៃគូជាមួយណាស់ ។

សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តនៅលោកខាងលិច ជឿថា ឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុនហួវៃអាចយកទៅប្រើប្រាស់សម្រាប់សកម្មភាពចារកម្ម ហើយពួកគេយល់ឃើញថាការពង្រីកខ្លួនរបស់ក្រុមហ៊ុនហួវៃចូលទៅក្នុងអ៊ឺរ៉ុបកណ្តាល គឺជាមធ្យោបាយមួយ​ដើម្បីបោះទីតំាងនៅលើទីផ្សារសហភាពអ៊ឺរ៉ុប ។

ប្រទេសអាមេរិកមានការបារម្ភ អំពីការពង្រីកខ្លួនរបស់ក្រុមហ៊ុន ហួវៃ
ដែលជាក្រុមហ៊ុនផលិតឧបករណ៍តេឡេកុមដ៏ធំបំផុតរបស់ពិភពលោក នៅក្នុងប្រទេសហុងគ្រី និងប្រទេសប៉ូឡូញ ។​

អត្ថបទដែលជាប់ទាក់ទង