នាវាចម្បំាងរបស់អាមេរិកបើកក្នុងសមុទ្រចិនខាងត្បូងក្នុងពេលជម្លោះពាណិជ្ជកម្មមានសភាពតានតឹង​

8

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១២.០២.១៩)

ចិន៖ មន្រ្តីអាមេរិកមួយរូប បានប្រាប់អ្នកកាសែតថា នាវាចម្បំាងរបស់អាមេរិកពីរគ្រឿង បានបើកនៅក្បែរកោះនានាដែលប្រទេសចិនបានអះអាងថាជាអធិបតេយ្យរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃចន្ទនេះដែលអ្នកវិភាគបាននិយាយថា ប្រតិបត្តិការនេះ អាចនឹងធ្វើឲ្យប្រទេសចិន​ខឹងសម្បាក្នុងពេលដែលប្រទេសទំាងពីរកំពុងមានជម្លោះពាណិជ្ជកម្មជាមួយគ្នា ។

ប្រទេសទំាងពីរ បានព្យាយាមឈានទៅសម្រេចកិច្ចព្រមព្រៀងមួយ នៅមុនថ្ងៃទី ០១ ខែ មីនានៅពេលដែលពន្ធលើទំនិញនាំចូលពីប្រទេសចិន ដែលមានទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លា នឹងត្រូវតម្លើងពី ១០ដល់ ២៥​ភាគរយ ។វត្តមានរបស់នាវាចម្បាំងទំាងពីរគ្រឿងនេះ គឺជាការប៉ុនប៉ងថ្មីបំផុត ដែលអាមេរិកធ្វើឡើង ដើម្បីតតំាងនឹងអ្វីដែលអាមេរិកមើលឃើញថាជាការប្រឹងប្រែងរបស់ប្រទេសចិន
ដើម្បីរឹតត្បិតសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងដែនទឹកជាយុទ្ធសាស្ត្រនេះ ដែលជាតំបន់នាវារបស់ប្រទេសចិន ជប៉ុន
និងបណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួន បានប្រើប្រាស់ ។

ប្រទេសចិនបានកាន់កាប់លើអធិបតេយ្យភាពរបស់សមុទ្រចិនខាងត្បូងស្ទើរតែទំាងអស់ និងតែងតែរិះគន់អាមេរិក
និងសម្ព័ន្ធមិត្តអាមេរិក ថា បានបញ្ជូននាវា ឲ្យមកធ្វើប្រតិបត្តិការនៅក្បែរកោះ ដែលកាន់កាប់ដោយប្រទេសចិន ។​

អត្ថបទដែលជាប់ទាក់ទង