ជំនួបកំពូលលើកទីពីររវាងកូរ៉េខាងជើងនិងអាម៉េរិកនឹងក្លាយជារបត់មួយដ៏សំខាន់

39

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១២.០២.១៩)

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោកម៉ូន យ៉ាអ៊ីន ​បាននិយាយកាលពីថ្ងៃចន្ទថាជំនួបកំពូលលើកទីពីររវាងកូរ៉េខាងជើងនិងអាមេរិកនឹងក្លាយជារបត់ដ៏សំខាន់មួយសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរពេញលេញនៅលើឧបទ្វីបកូរ៉េ។

លោកប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលេខាជាន់ខ្ពស់របស់លោកដោយបាននិយាយថាកិច្ចប្រជុំកំពូលលើកទីមួយរវាងកូរ៉េខាងជើងនិងអាមេរិកគឺជាព្រឹត្តិការណ៍ដែលបានបន្សល់នូវសមិទ្ធផលដ៏ច្បាស់លាស់មួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។

មេដឹកនាំកូរ៉េខាងត្បូងបានបន្តទៀតថាកិច្ចប្រជុំកំពូលលើកទីពីររវាងកូរ៉េខាងជើងនិងអាមេរិកនឹងបោះជំហានឆ្ពោះទៅមុខដើម្បីក្លាយជាចំណុចរបត់ដ៏សំខាន់មួយដែលឈានទៅកាន់សកម្មភាពនានាកាន់តែជាក់ស្តែងឡើង ទាក់ទងនឹង​ការលុបបំបាត់​អាវុធនុយក្លេអ៊ែរ,
ទំនាក់ទំនងថ្មីមួយរវាងកូរ៉េខាងជើងនិងអាម៉េរិកព្រមទាំងសន្តិភាពនៅលើឧបទ្វីបកូរ៉េដែលជាបញ្ហាត្រូវបាន​​ព្រមព្រៀងគ្នា តាំងពីកិច្ចប្រជុំលើកទីមួយ មក។

អត្ថបទដែលជាប់ទាក់ទង