មនុស្សរាប់ពាន់នាក់ចូលរួមរំលឹកដល់វិញ្ញាណក្ខន្ធអ្នកដែលស្លាប់ក្នុងហេតុការបាញ់ប្រហារក្នុងរដ្ឋអ៊ីលីណយ

140

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញូវអេស៊ីយ៉ា  (១៨.០២.១៩)

អាមេរិក៖ មនុស្សជាងពីរពាន់នាក់បាននំាគ្នាប្រមូលផ្តុំក្រោមអាកាសធាតុដ៏ត្រជាក់ខ្លំាង​បំផុត  កាលពីថ្ងៃអាទិត្យនេះ  ក្នុងរដ្ឋអ៊ីលីណយ  សហរដ្ឋអាមេរិក  ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធមនុស្សប្រំានាក់  ដែលត្រូវបានបាញ់សម្លាប់កាលពី ថ្ងៃសុក្រ   សប្តាហ៍មុន ។

មនុស្ស ប្រំានាក់បានស្លាប់  និង មន្រ្តីប៉ូលីសចំនួនប្រំានាក់រងរបួស  នៅពេលដែលជនម្នាក់ ដែលត្រូវបានបញ្ឈប់ពីការងារពីរោងចក្រមួយកន្លែង បានបើកការបាញ់ប្រហារ ទៅលើហ្វូងមនុស្ស ។

តាមឯកសាររបស់មន្រ្តីប៉ូលីស បានឲ្យដឹងថាជនជាឃាតករនោះ មានប្រវត្តិជាជនពាល  ហើយទទួលបានការអនុញ្ញាតឲ្យទិញកាំភ្លើងមួយដើម  បើទោះជាមានការហាមឃាត់មិនឲ្យកាន់កាប់អាវុធក៏ដោយ ។

ការបាញ់ប្រហារដោយកំាភ្លើងកាលពីថ្ងៃសុក្រនេះ  គឺជាហេតុការណ៍កើតឡើងថ្មីបំផុតមួយទៀត  ទាក់ទងនឹងហឹង្សាដោយកំាភ្លើង ក្នុងប្រទេសអាមេរិក  ដែលការបាញ់សម្លាប់មនុស្សសឹង តែជារឿងដែលកើតមានឡើងជាធម្មតា ទៅហើយ ។

អត្ថបទដែលជាប់ទាក់ទង