ប្រទេសអូស្រ្តាលីនិយាយថា រដ្ឋាភិបាលបរទេសជាអ្នកនៅពីក្រោយការវាយប្រហារតាមប្រព័ន្ធកុំព្យួទ័រមកលើសមាជិកសភា

141

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ (១៨.០២.១៩)

អូស្រ្តាលី៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសអូស្រ្តាលី លោក ស្កត់ ម៉ូរីសាន់ បាននិយាយនៅថ្ងៃចន្ទនេះថា  ការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ  មកលើសមាជិកសភារបស់ប្រទេសអូស្រ្តាលី  ​ដែលធ្វើឲ្យប៉ះពាល់បណ្តាញរបស់គណៈបក្សនយោបាយធំ ៗ  គឺទំនងជាបង្កឡើងដោយប្រទេសមួយ ។

លោកនាយករដ្ឋមន្រ្តីរបស់ប្រទេសអូស្រ្តាលី មិនបានបញ្ចេញឈ្មោះប្រទេសនោះទេ ក្នុងពេលលោកថ្លែងទៅកាន់សម័យប្រជុំមួយរបស់សភា  ដោយលោកនិយាយថា  មន្ត្រីជំនាញខាងកុំព្យូទ័ររបស់អូស្រ្តាលី ជឿថា មានប្រទេសមួយដែលមានបច្ចេកទេសទំនើបខាងកុំព្យូទ័រ ជាអ្នកទទួលខុសត្រូវបង្កសកម្មភាពអាក្រក់នេះ ។

ក្នុងពេល ដែលប្រទេសអូស្រ្តាលីកំពុងត្រៀមរៀបចំការបោះឆ្នោតនៅក្នុងខែ ឧសភាខាងមុខនេះ   សមាជិកសភាត្រូវបានគេជូនដំណឹង ឲ្យប្តូរលេខសំងាត់របស់ខ្លួន  បន្ទាប់ពីមានការរកឃើញថាមានការវាយប្រហារចូលក្នុងបណ្តាញកុំព្យូទ័រ របស់សភាប្រទេសអូស្រ្តាលី មក ។

អត្ថបទដែលជាប់ទាក់ទង