អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជំរុញឲ្យអ្នកពាក់ព័ន្ធការចាប់អារម្មណ៍និងពិភាក្សាទៅលេីចំនុចសំខាន់ៗចំនួន៧ពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញ្ៀន

124

២១ ខែកុម្ភៈ ឆ្នាំ ២០១៩

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានជំរុញ​ឲ្យអ្នកពាក់ព័ន្ធការចាប់អារម្មណ៍និងពិភាក្សាទៅលេីចំនុចសំខាន់ៗពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញ្ៀនដើម្បីឈានទៅកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនៅកម្ពុជាឲ្យមកនូវកម្រិតតិចតួច។

ក្នុងសិក្ខ្ាសាលា ស្តីពីការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលមានអ្នកពាក់ព័ន្ធមកពីស្ថាប័នផ្សេងៗនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានឲ្យអង្គសិក្ខាសាលា​ទាំងមូលទាញការចាប់អារម្មណ៍និងពិភាក្សាទៅលេីចំនុចសំខាន់ៗមួយចំនួន ៖

១-ត្រូវធ្វេីបច្ចុប្បន្នភាពចំពោះផលប៉ះពាល់គ្រឿងញៀនឲ្យបានច្បាស់លាស់ដេីម្បីឲ្យមានទិន្នន័យមួយអាចទទួលស្គាល់បាន។

២-ពង្រឹងគុណភាពប្រសិទ្ធភាពនៃសេវាព្យាបាលទាំងមណ្ឌលបណ្តោះអាសន្នរដ្ឋ -ឯកជន និងផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តតាមមូលដ្ឋានសុខាភិបាលតាមមន្ទីរជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ។

៣-រៀបចំយន្តការច្បាស់លាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវ: និងបំណិនជិវិតដេីម្បីឲ្យអ្នកព្យាបាលរួចមានលទ្ធភាពដេីម្បីប្រកបរបរចិញ្ចឹមជិវិត និងចាកផុតពីបញ្ហាគ្រឿងញៀន។

៤-កសាងបានយន្តកានិងបែបបទទាំងឡាយក្នុងការធ្វេីសមាហរណកម្មអ្នកបានព្យាបាលក្នុងមណ្ឌលបណ្តោះអាសន្នរួចហេីយចូលទៅរស់នៅក្នុងគ្រួសារនិងសហគមន៍វិញ និងបែបបទទាំងឡាយចំពោះអ្នកព្យាបាលនៅតាមមណ្ឌលសង្ខេបនៃឃុំ សង្កាត់និងមន្ទីរពេទ្យពេទ្យបង្អែកនានា ដោយធានាថាអ្នកប៉ះពាល់គ្រឿងញៀនបានជាសះស្បេីយ។

៥.ពង្រឹងយន្តការ ដើម្បីនាំអ្នកញៀនទៅព្យាបាលទាំងក្នុងមណ្ឌល និងសហគមន៍ ទាំងវិធានការអប់រំ វិធានការរដ្ឋបាល វិធានការច្បាប់ ដើម្បីធានាថាគ្មានអ្នកញៀនណាមួយ មិនបានទៅព្យាបាលនៅតាមមណ្ឌលសុខភាពឡើយ ។
៦.ពង្រឹងយន្តការពីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី ដំណើរការឱ្យមានប្រសិទ្ធភាព ។ ពិសេសការបង្កើតគណៈកម្មាធិការទ្រទ្រង់ចំពោះការព្យាបាលដោយសហគមន៍នេះ ដែលមានមណ្ឌលសុខភាពជាស្នូល ។ កន្លងមកនេះស្ទើតែគ្រប់ខេត្តបានស្នើបង្កើតមណ្ឌលបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងព្យាបាល តែឆន្ទៈនេះមិនបានអនុវត្តឱ្យបានគ្រប់គ្រាន់ឡើយ លើកឡើងតែពេលប្រជុំសន្និបាត តែការពិតបានអនុវត្តតិចតួចណាស់ ។ ហើយមិនសូវមានប្រសិទ្ធភាពទៀតផង ។ និងទី៧.ពិចារណាផងដែរ ដើម្បីបង្កើតទៅជាខ្លឹមសារនៃយន្តការ សមាហរណកម្ម ដ៏ជាក់លាក់មួយដែលបានចែងក្នុងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន តែយើងមិនទាន់មានបទដ្ឋានច្បាស់លាស់នៅឡើយ ។


ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ជារៀងរាល់ឆ្នាំចំនួនអ្នកញៀនគ្រឿងញៀនដែលទទួលការព្យាបាលមានចំនួនកើនឡើងជានិច្ច។ ជាពិសេសក្នុងឆ្នាំ២០១៨ មានការកើនឡើងនៃអ្នកញៀនគ្រឿងញៀនដែលមកទទួលការព្យាបាលនៅតាមសេវាសុខាភិបាលសាធារណៈ មានការកើនឡើងប្រមាណ ៧០% បើប្រៀបធៀបនឹងឆ្នាំ២០១៧ រីឯចំនួនអ្នកញៀនគ្រឿងញៀនដែលបានទទួលការព្យាបាល និងស្តារនីតិសម្បទាក្នុងមណ្ឌលបណ្តោះអាសន្ន ក៏មានការកើនឡើងផងដែរ។ សមិទ្ធផលនៃការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលនឹងត្រួវបានបង្ហាញនាពេលបន្តិចទៀតនេះ មិនមែនទទួលបានដោយចៃដន្យទេ គឺអាស្រ័យដោយការខិតខំប្រឹងប្រែងរួមគ្នា រវាងស្ថាប័ន អង្គភាពពាក់ព័ន្ធ និងមានការចូលរួមចំណែកគាំទ្រពីសំណាក់ដៃគូ និងប្រទេសជាមិត្តផងដែរ។
សូមបញ្ជាក់ថា សមាសភាពចូលរួម សិក្ឋាសាលានេះ មានមកពីគណៈកម្មាធិការ លេខាធិការដ្ឋាន នៃទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្រុមការងារដឹកនាំត្រួតពិនិត្យ ដើម្បីចុះពង្រឹងការងារពិនិត្យ និងព្យាបាលអ្នកញៀនគ្រឿងញៀន ក្រសួងសុខាភិបាល អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គលេខាធិការដ្ឋាននៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តទាំង២៥ UNAIDS, WHO, UNODC អង្គការដៃគូ តំណាងភាគីថៃ វៀតណាម និងអង្គភាពជំនាញពាក់ព័ន្ធចំនួនសរុប ២៤០នាក់ នៅទីស្តីការក្រសួងសុខាភិបាល ជាន់ទី៦ ៕

អត្ថបទដែលជាប់ទាក់ទង