អ្នកសារព័ត៌មានបរទេសចំនួន២.៦០០នាក់ចុះឈ្មោះចូលរួមក្នុងកិច្ចប្រជុំកំពូលរវាងអាមេរិកនិងកូរ៉េខាងជើងនៅវៀតណាម

172

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២២.០២.១៩)

វៀតណាម៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោកលីហួយទ្រុង( Le Hoai Trung )បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថាអ្នកសារព័ត៌មានបរទេសចំនួន២.៦០០នាក់បានចុះឈ្មោះចូលរួមក្នុងកិច្ចចរចាលើកទី ២ រវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងដែលគ្រោងធ្វើនៅថ្ងៃទី២៧-២៨ខែកុម្ភៈនេះ។

លោកលីហួយទ្រុងបាននិយាយថាប្រទេសវៀតណាមមានរយៈពេល ២០ ថ្ងៃប៉ុណ្ណោះដើម្បីរៀបចំបន្ទាប់ពីប្រធានាធិបតីអាមេរិចដូណាល់ត្រាំបានប្រកាសថារដ្ឋធានីហាណូយរបស់វៀតណាមជាកន្លែងជួបប្រជុំខណៈដែលពីមុនប្រទេសសឹង្ហបូរីមានពេលជិត ២ ខែដើម្បីរៀបចំសម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរវាងអាមេរិកនិងកូរ៉េខាងជើងកាលពីឆ្នាំមុន។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថានាយករដ្ឋមន្រ្តីវៀតណាមលោកង្វៀនសួនភុកនាពេលថ្មីៗនេះបានដឹកនាំក្រសួងនិងស្ថាប័ននានាឱ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាសុវត្ថិភាពសម្រាប់ជំនួបកំពូលនេះ។

អត្ថបទដែលជាប់ទាក់ទង