ប្រទេសវេណេហ្ស៊ុយអេឡាបានបិទព្រំដែនជាមួយប្រទេសប្រេស៊ីល

133

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២២.០២.១៩)

វេណេហ្ស៊ុយអេឡា៖ ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោកនីកូឡាសម៉ាឌូរ៉ូកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឱ្យបិទព្រំប្រទល់ភាគខាងត្បូងជាមួយប្រទេសប្រេស៊ីល ។

លោកម៉ាឌូរ៉ូបាននិយាយថា “គាត់បានសំរេចចិត្តថានៅភាគខាងត្បូងវ៉េណេស៊ុយអេឡាចាប់ពីម៉ោង ៨ ព្រឹកថ្ងៃសុក្រទី ២១ ខែកុម្ភៈនេះព្រំប្រទល់ជាមួយប្រេស៊ីលនឹងត្រូវបិទទ្វារទាំងស្រុង” ។

ការផ្លាស់ប្តូរនេះកើតមានចំពេលដែលលោកហៅថា “ការបង្កហេតុ” ពីរដ្ឋាភិបាលរបស់ប្រេស៊ីល។លោកបានបន្ថែមថាប្រទេសវេណេហ្ស៊ុយអេឡាក៏កំពុងពិចារណាលើការបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសកូឡុំប៊ីផងដែរ។

អត្ថបទដែលជាប់ទាក់ទង