ក្រសួងសាធារណការបង្ហាញប្រព័ន្ធបច្ចេកវិទ្យាដែលធានាសុវត្ថិភាពចរាចរណ៍ផ្លូវគោក

13

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញប្រព័ន្ធបច្ចេកវិទ្យា ដែលធានាសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាម​រយះពង្រឹងគុណភាពដល់អ្នកបើកបររថយន្តនិងទ្រឹស្តីនៃការបើកបរពិតប្រាកដ ឈានទៅកាត់បន្ថយគ្រោះ​ថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ។

ក្នុងកម្មវិធីដាក់តាំងបង្ហាញប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះលោកជំទាវ មិន មាណវី រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមមានដូចជា ៖ ទី១ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ទី២ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ទី៣ ប្រឡងយកបណ្ណបើកបរ ទី៤ កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ (Cambodia Driving Rules) ទី៥ កម្មវិធីព័ត៌មានសាធារណការ និងដឹកជញ្ជូន (MPWT News) និងទី៦ កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) ។

លោកជំទាវបញ្ជាក់ថា ការបង្ហាញប្រព័ន្ធបច្ចេកវិទ្យាទំាងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹងពីសមិទ្​ធផលនានាពីសេវាសាធារណៈរបស់ក្រសួង ហើយបានស្វែងយល់កាន់តែច្បាស់ក្នុងការបើកបរតាម​​ដងផ្លូវនិងបានជួយកាត់បន្ថយពីគ្រោះថ្នាក់ចរាចរណ៍ និងបានចែករំលែកនូវបទពិសោធន៍ដល់បងប្អូន​ប្រជាពលរដ្ឋដ៏ទៃទៀត។

សម្លេង៖ ការផ្សព្វផ្សាយនេះដើម្បីអោយប្រជាពលរដ្ឋរបស់យើងអោយគាត់យល់ដឹង អំពីការប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌​មានទំនើប តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះអ្វី​ៗដែលយើងធ្វើនៅ​ពេលនេះយើងមានតួនាទី​ការលើកកម្ពស់​សុវត្ថិភាពចរាចរណ៍ដែរ ។

សូមបញ្ចាក់ថា ការតាំងបង្ហាញប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំធ្វើឡើងមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនហៅកាត់ CJCC ៕

អត្ថបទដែលជាប់ទាក់ទង