មន្ត្រីចុះធ្វើជំរឿនផ្តល់ខិតប័ណ្ណស្តីពីជំរឿនជូនប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែង វិទ្យុជាតិកម្ពុជា៖លោកអ៊ានគឹមហឿន ខេត្តស្ទឹងត្រែង

15

វិទ្យុជាតិកម្ពុជា៖ ដោយលោក អ៊ាន គឹមហឿន

ស្ទឹងត្រែង៖មន្ត្រីជំរឿនជាង៥០នាក់បានចុះផ្តល់ខិតប័ណ្ណដល់ដៃប្រជាពលរដ្ឋដើម្បីឱ្យពួកកាត់ស្វែងយល់បន្ថែមទៀតទៅលើការងារធ្វើជំរឿន កុំឱ្យដូចការបំផុសពីជនអគិតិថា ជំរឿងជាការរាប់ទ្រព្យសម្បត្តិបង់ពន្ធ ដែលផ្ទុយពីគោល​នយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសចុះផ្តល់ខិតប័ណ្ណព័ត៌មានដល់ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែងកាលពីថ្ងៃទី២១ កុម្ភៈ លោកលីប៊ុនឡោ​ម​ប្រធានមន្ទីរ​ផែនការខេត្តស្ទឹងត្រែង មានប្រសាសន៍ថា៖នេះយើងចង់ឱ្យប្រជាពលរដ្ឋទាំង​អស់ត្រូវដឹង​ពីជំរឿន​ឆ្នាំ២០១៩នេះ​ជាក់លាក់ ព្រោះចាប់ពីថ្ងៃទី២៨កុម្ភៈនេះទៅមន្ត្រីជំរឿន​នឹងចុះស្រង់បញ្ជីផ្ទះ​នឹងគ្រួសាររហូត​ដល់​ថ្ងៃ​ទី០២មិនា លុះដល់ថ្ងៃទី០៣មិនាចាប់រាប់ចំនួនប្រជាពលរដ្ឋ(ហៅថាជំរឿន)មានរយៈពេល១១​ថ្ងៃរហូត​ទៅដល់មូល​ដ្ឋាន​គ្រប់ទីកន្លែង។លោកបន្តថា៖ការធ្វើជំរឿន ប្រជាពលរដ្ឋជាការងារដ៍ធំរបស់ប្រទេសជាតិ មានសារៈ​សំខាន់​ណាស់ ហើយជាការងារស្ថិតិពិតប្រាកដ សូមកុំគិតពីរឿងអ្វីផ្សេង។

៖«ហើយកុំឱ្យគាត់យល់ច្រឡំថាកិច្ចការងារនេះពាក់ព័ន្ធទៅនឹងការបង់ពន្ធអីនានាតាមពិតជាការធ្វើជំរឿនសិ្ថតិប្រជាពលរដ្ឋនេះគឺជាការប្រមូលនៅទិន្ន័យប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជាក៍ដូចជាខេត្តស្ទឹងត្រែងយើងទាំងមូលដែរចង់ដឹងពីប្រជាពលរដ្ឋដែលមានការរស់នៅក្នុងខេត្តទាំងមុល» ។

លោកទូចឡុចតំណាងប្រជាពលរដ្ឋនៅក្នុងស្ទឹងត្រែងបានសាទរចំពោះ មន្ត្រីជំរឿនបានចុះធ្វើសកម្មភាពផ្តល់​ប័ណ្ណស្តីពីជំរឿន​បានមកដល់ដែប្រជាពលរដ្ឋ ព្រោះអាចឱ្យបងប្អូនយល់កាន់តែច្បាស់ កុំឱ្យមានការភ័ណ្ឌច្រឡំ​ដូចការបំផុសបំផុលថាជាការរាប់ចំនួនទ្រព្យសម្បត្តិបង់ពន្ធ។

លោកថា៖បងប្អូនចូលរួមធ្វើជំរៀនមិនធ្វើឱ្យខាតបង់ប្រាក់កាសទេ តែវាជាកាតព្វកិច្ចសម្រាប់អនាគត មានភាពរីចំរើនសម្រាប់ប្រជាជនកម្ពុជាយើង។

(សម្លេង)អញ្ចឹងសុំឱ្យគាត់ចូលរួមទាំងអស់គ្នាដើម្បីផ្តល់ការងាយស្រួលដល់មន្ត្រីចុះទៅរាប់ចំនួនពិតប្រាកដ នៅតាមភូមិ តាមសង្កាត់ តាមក្រុង តាមខេត្តរបស់យើង។

លោកសៅផល្លាមន្ត្រីចុះចំរឿនសង្កាត់ព្រះបាទបានសង្ឃឹមថា៖បងប្អូនប្រជាពលរដ្ឋនឹងយល់ដឹងព្រោះប្រទេសកម្ពុជាយើងមានផ្សព្វផ្សាយស្តីពីការធ្វើជំរឿនបានទូលាយតាមរយៈវិទ្យុនឹងទូរទស្សន៍ ហើយជាមួយនេះប្រមុខរាជរដ្​ឋភិបាលក៍បានចេញសារអំពាវនាវជូនជនរួមជាតិកម្ពុជាអំពីការធ្វើជំរឿនទូទាំងប្រទេហើយដែរ។

សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានក្រុង១-ស្រុក៤ -ឃុំ៣០សិប-សង្កាត់៤-នឹងភូមិចំនួន១២៨ភូមិ ហើយគណៈ​កម្មការជំរឿន​បណ្តុះបណ្តាល មន្ត្រីចំនួន៤២៦នាក់ឱ្យប្រតិបត្តិការធ្វើជំរឿននេះ៕

អត្ថបទដែលជាប់ទាក់ទង