ក្រសួងព័ត៌មានបង្ហាញផែនអញ្ជើញគ្រូបរទេសឲ្យមកបង្រៀនផ្នែកបច្ចេកទេសដល់មន្ត្រីនៅក្នុងស្រុក ហើយបន្តបញ្ជូនទៅរៀននៅក្រៅប្រទេសថែមទៀត

29

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងអញ្ជើញគ្រូបរទេសឲ្យមកបង្រៀនផ្នែកបច្ចេកទេសដល់មន្ត្រីនៅក្នុងស្រុក ហើយបន្តបញ្ជូន មន្ត្រីជំនាញទៅរៀននៅក្រៅប្រទេសថែមទៀត ដើម្បីពង្រឹងធនធានមនុស្សលើជំនាញបច្ចេកទេស ថែទាំម៉ាស៊ីន ផ្សាយ របស់ ស្ថានីយ៍វិទ្យុ និងជំនាញពាក់ព័ន្ធទៅនឹងវិស័យព័ត៌មានជាច្រើនទៀត។

ក្នុងពិធិបិទសន្និបាតបូកសរុបការងារវិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០១៨  និងលើកទិសដៅការងារភារកិច្ ចឆ្នាំ២០១៩ នារសៀលថ្ងៃទី២២ ខែកុម្ភៈ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានមានប្រសាសន៍ថា ការអញ្ជើញគ្រូជំនាញបរទេសឲ្យមកបង្រៀនដល់ស្រុកខ្មែរនេះ នឹងបង្ករភាពងាយស្រួលកាត់ បន្ថយចំណាយការធ្វើដំណើរ ការស្នាក់នៅ ហើយបានមន្ត្រីចូលរៀនច្រើន។

ជាមួយគ្នានេះ ក្រសួងនៅតែបញ្ចូនមន្ត្រីទៅសិក្សានៅក្រៅប្រទេសដដែលប្រសិនបើមានប្រទេសជាដៃគូអញ្ជើញ និងផ្គត់ផ្គង់ការធ្វើដំណើរ និងកាស្នាក់នៅទាំងស្រុង ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូបទពិសោធន៍ថ្មីៗជាមួយប្រទេសផ្សេងៗ  ។

ឯកឧត្តមខៀវកាញារីទ្ធ៖ «និយាយរួមយើងអោយមករៀននៅស្រុកខ្មែរ ហើយរើសអ្នកពូកែៗពីរបីនាក់ ទៅរៀននៅកូរ៉េ ឬជប៉ុនអីហ្នឹង ចាំយើងបញ្ជូនតទៅទៀត ។ ប៉ុន្តែដំបូងបំផុតឲ្យតែគេចេញទទួលទាំងអស់ខ្ញុំឲ្យទៅហើយ គឺអ្នកមិន ដែលបានទៅសោះ គឺដើរស្រុកគេមានប្រយោជន៍មួយ  ព្រោះពេលយើងដើរទៅផុតការងារប្រចាំថ្ងៃ ។ អញ្ចឹងភ្នែកយើង មានបទពិសោធន៍ថ្មី  បើយើងនៅក្រសួង នៅខេត្តយើងមានការងារច្រើនរាប់រយជំពូក»។

នៅក្នុងសន្តិបាតនេះ ក្រសួងព័ត៌មាន ដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តន៍ឆ្នាំ២០១៩ ចំនួន១០សំខាន់ រួមមាន៖ ទី១-ពង្រឹង និងអភិវឌ្ឍន៍រចនាសម្ព័ន្ធផ្សព្វផ្សាយ គ្រប់            ដណ្តប់ទូទាំងប្រទេស  និងតំបន់នានាទូទាំងពិភពលោក ដោយផ្លាស់ប្តូរពីប្រព័ន្ធអាណូឡូកទីឌីជីថល ដើម្បីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់វ័យទទួលបានព័ត៌មាន អប់រំ ចំណេះដឹង និងកាកំសាន្ត ព្រមទាំងលើកកម្ពស់អត្ថសញ្ញាណជាតិខ្មែរ និងកិត្យានុភាពកម្ពុជានៅលើពិភពលោក។ទី២- ពង្រឹងការគ្រប់គ្រង ប្រព័ន្ធរដ្ឋបាល ឲ្យបានហ្មត់ចត់ ដើម្បីធានាការដឹកនាំឲ្យមានប្រសិទ្ធភាព និងគ្រប់គ្រង់មន្ត្រីរាជការក្រោមឱវាទស្របតាមច្បាប់ស្តីពីលក្ខន្តិកៈ។ ទី៣ -ធ្វើប្រតិភូកម្មកិច្ចការមួយចំនួនដល់មន្ទីរព័ត៌មានឲ្យច្បាស់លាស់។ ទី៤ យកចិត្តទុកដាក់បណ្តុះបណ្តាលមន្តីជាអ្នកបន្តវេន។ ទី៥ -បង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីធានាសិទ្ធិបញ្ចេញមតិស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។ ទី៦ -រៀបចំកែសម្រួល របបសាព័ត៌មាន និងច្បាប់សិទ្ធិទទួលបានព័ត៌មាន ឲ្យមានសុគត់ភាព ។ ទី៧-បន្តកំណែទម្រង់លើគ្រប់វិស័យ។ ទី៨-បញ្រ្ជាបគោលនយោបាយយេនឌ័រ និងទី១០-បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នផ្សព្វផ្សាយអន្តរជាតិដើម្បីលើកកម្ពស់គុណភាពផ្សព្វផ្សាយទាំងវិទ្យុ និងទូរទស្សន៍៕

អត្ថបទដែលជាប់ទាក់ទង