អាណិត​ណាស់​ម្ចាស់​ថ្លៃ​អើយ ! ក្មេង​ប្រុស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ខ្សាច់​កិន​ស្លាប់

171

ខេត្តកណ្តាល ៖ ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ​ថ្ងៃ​ពុធ ១៤​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៦​ព្រឹក នៅ​ចំណុច​ផ្លូវលំ​គ្រួ​ស​ក្រហម ស្ថិត​ក្នុងភូមិ​ទួល​ស្ពឺ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។

ដែល​ក្មេង​ប្រុស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ខ្សាច់​កិន​ស្លាប់ ខណៈ​ដែល​រថយន្ត​ឈប់​ទិញ​ស្រា​បៀរ ខណៈ​ដែល​កុមារ​រង​គ្រោះ​បាន​ដើរ​តាម​ផ្លូវ​ចូល​អង្គុយ​ក្រោម​រថយន្ត ដោយ​ម្តាយ និង​អ្នកបើកបរ មិន​បានដឹង​ឡើយ លុះ​ពេល​រថយន្ត​ចេញដំណើរ ក៏​បាន​កិន​កុមារ​រង​គ្រោះ​បែក ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។ សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2Z-6298 អ្នកបើកបរ​ឈ្មោះ គង់ ឡុ​ង ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទី​លំ​បច្ចុប្បន្ន​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល បាន​បើកបរ​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង មាន​ដឹក​ដីខ្សាច់។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ក៏​បាន​ឈប់​នៅ​មុខ​ផ្ទះ​ឈ្មោះ ចាន់ សុ​ផាត ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​អ្នកលក់​ចាប់ហួយ ដើម្បី​ទិញ​ស្រា​បៀរ​១​កំប៉ុង ពេល​នោះ​ឈ្មោះ ចាន់ សុ​ផាត ជា​អ្នកលក់ ក៏​បាន​យក​ស្រា​បៀរ​ទៅ​ឲ្យ​ឈ្មោះ គង់ ឡុ​ង ដែល​អង្គុយ​នៅ​ក្នុង​រថយន្ត ស្រាប់តែ​ពេល​នោះ​កុមារ​រង​គ្រោះ ឈ្មោះ តុង ចាន់​មុន្នី​សត្យា ភេទ​ប្រុស អាយុ​២​ឆ្នាំ ត្រូវជា​កូន បាន​ដើរ​តាម​ពីក្រោយ​មក​ចូល​អង្គុយ ក្រោម​រថយន្ត ដោយ​ម្តាយ និង​អ្នកបើកបរ​មិន​បានដឹង​ឡើយ លុះ​ពេល​រថយន្ត​ចេញដំណើរ ក៏​បាន​កិន​កុមារ​រង​គ្រោះ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​តា​លន់ និង​ផ្នែក​ចរាចរណ៍​ស្រុក​ស្អាង បាន​ចុះ​ពិនិត្យ​វាស់វែង និង​យក​រថយន្ត​មក​រក្សា​ទុក រង​ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង