ប្រទេសចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន

83

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៨.០២.១៩)

ចិន៖ លោករដ្ឋមន្ត្រីការបរទេសរបស់ចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានកាលពីថ្ងៃពុធ បន្ទាប់ពីប្រទេសទាំងពីរបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់គ្នាទៅវិញទៅមក ។

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រសួងការបរទេសកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកក្រុមប្រឹក្សារដ្ឋ លោកវ៉ាង​ យី​ដែលជាអ្នកការទូតកំពូលរបស់រដ្ឋាភិបាលចិនបានសំដែងការព្រួយបារម្ភនេះតាមការសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន​ ។

កាលពីថ្ងៃអង្គារប្រទេសឥណ្ឌាបានធ្វើការវាយប្រហារតាមអាកាសទៅលើទីតំាងមួយកន្លែងក្នុងប្រទេសប៉ាគីស្ថាន
ដែលឥណ្ឌបានអះអាងថាជាមូលដ្ឋានហ្វឹកហាត់យោធាយោធាប៉ាគីស្ថាន ។នេះជាការវាយប្រហារលើកទីមួយនៅក្នុងប្រទេសប៉ាគីស្ថានចាប់តាំងពីសង្គ្រាមឆ្នាំ ១៩៧១ មកបន្ទាប់ពីទាហានរបស់ឥណ្ឌាយ៉ាងតិច ៤០ នាក់បានស្លាប់កាលពីថ្ងៃទី ១៤ ខែកុម្ភៈកន្លងមកដោយការបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ពួកសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថាន ​ ។

នេះគឺជាលើកទីមួយហើយនៅក្នុងប្រវត្តិសាស្ត្រដែលមហាអំណាចនុយក្លេអ៊ែរទំាងពីរបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងគ្នាទៅវិញទៅមក ខណៈដែលកងកម្លាំងលើដីគោកបានធ្វើការវាយប្រហារគ្នាជាង ១០ កន្លែង ។

អត្ថបទដែលជាប់ទាក់ទង