លោកត្រាំនិងលោកគីមបើកកិច្ចប្រជុំកំពូលលើកទីពីរនៅទីក្រុងហាណូយ

87

វិទ្យុជាតិកម្ពជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៨.០២.១៩)

វៀតណាម៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានបើកកិច្ចពិភាក្សាមួយថ្ងៃទៀតនៅឯកិច្ចប្រជុំកំពូលលើកទី ២ របស់មេដឹកនាំទាំងពីរនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានមតិមួយចំនួន ថា
គ្មាន​សញ្ញាជាវិជ្ជមានណាមួយអំពីការលុបបំបាត់អាវុធនុញក្លេអ៊ែរ​​ដែលមេដឹកនំាទំាងពីរបានបង្ហាញក្នុងពេលជួបគ្នាជាលើកដំបូងពេលទទួលទានអាហារនៅល្ងាចថ្ងៃពុធ នោះទេ ។

លោកត្រាំបានសរសើរពីទំនាក់ទំនងដ៏ពិសេសនៅពេលគាត់ជួបជាមួយលោកគីមនៅរដ្ឋធានីហាណូយប្រទេសវៀតណាមកាលពីថ្ងៃពុធនិងបាននិយាយថាគាត់ពេញចិត្តនឹងល្បឿននៃកិច្ចចរចា ទោះបីជាមានការរិះគន់មួយចំនួន​ក៏ដោយ ។

ក្រុមមន្ត្រីរបស់អាមេរិកនិងកូរ៉េខាងត្បូងបាននិយាយថាមេដឹកនំាទំាងពីរ​បានពិភាក្សាពីវិធានការមួយចំនួននៃការលុបបំបាត់អាវុធនុយក្លេអ៊ែរដូចជាអនុញ្ញាតឱ្យអធិការកិច្ចធ្វើការស៊ើបសង្កេតលើការរុះរើរោងចក្រនុយក្លេអ៊ែរនៅយ៉ុងប៊ីយ៉ុង(Yongbyon)របស់កូរ៉េខាងជើងជាដើម ។

អត្ថបទដែលជាប់ទាក់ទង