ប្រទេសរុស្ស៊ីនិងស៊ីរីទាមទារឱ្យអាមេរិកដកខ្លួនចេញពីប្រទេសស៊ីរី

99

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៨.០២.១៩)

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរីបាននិយាយថាគណៈកម្មាធិការសម្របសម្រួលរវាងស៊ីរីនិងរុស្ស៊ីបានទាមទារនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធឲ្យកងកម្លាំងសហ រដ្ឋ អាមេរិកដកចេញពីប្រទេសស៊ីរី។

គណៈកម្មាធិការសំរបសំរួលសម្រាប់ការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសហរដ្ឋអាមេរិកត្រូវដកកងកម្លាំងរបស់ខ្លួនដែលកំពុងមានវត្តមានដោយខុសច្បាប់នៅលើទឹកដីប្រទេសស៊ីរី។

សេចក្តីថ្លែងការណ៍បានចោទប្រកាន់ថាកងកម្លាំងសហរដ្ឋអាមេរិកនៅជិតព្រំដែនហ្ស៊កដានីនិងស៊ីរីបានរារាំងប្រជាជនមិនឱ្យចាកចេញពីជំរុំ រ៉ាក់បាន (Rukban) គឺជាជំរុំដែលមានប្រជាជនស៊ីរីចំនួន ជាង ៥០.០០០
នាក់កំពុងរងផលប៉ះពាល់​ដោយសារតែអាកាសធាតុត្រជាក់និងការខ្វះខាតការផ្គត់ផ្គង់។

អត្ថបទដែលជាប់ទាក់ទង