សេតវិមានបានរារាំងអ្នកកាសែតបួននាក់មិនឲ្យចូលយកព័ត៌មានពេល​លោកត្រាំនិងលោកគីមជួបគ្នាទទួលទានអាហារពេលល្ងាច

87

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៨.០២.១៩)

វៀតណាម៖ សេតវិមានបានរារាំង​អ្នកយកព័ត៌មានមកពីសារព័ត៌មាន រ៉យតឺរ អាសូសេតប្រេស (Associated Press) ​ប្ល៊ំបឺដ(Bloomberg) និងកាសែតឡូសអង់ហ្សឺលេសថែមន៍ (Los Angeles Times)មិនឲ្យចូលយកព័ត៌មានការហូបអាហារពេលល្ងាចរវាងលោកប្រធានាធិបតី ដូណាល់ត្រាំនិងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនកាលពីថ្ងៃពុធ បន្ទាប់ពីមានអ្នកសារព័ត៌មានពីរនាក់បានសួរសំណួរលោកត្រំា​ក្នុងអំឡុងពេលលោកជួបជាមួយលោកគីម ។

​អ្នកសារព័ត៌មានទាំងនោះត្រូវបានគេដកចេញពីក្រុមអ្នកយកព័ត៌មាន ដោយអ្នកនាំពាក្យរបស់សេតវិមានលោកស្រីសារ៉ា សានដឺ (Sarah Sarah Sanders)បាននិយាយថាអ្នកសារព័ត៌មានទាំងនោះបានបង្កភាពវឹកវរដោយស្រែកសួរសំនួរនៅក្នុងពេលមេដឹកនំាទំាងពីរជួបគ្នា  ។

អ្នកចាត់ការទូទៅនៃកាសែត ឡូសអង់ហ្សឺលេសថែមន៍បានហៅការរារំាងអ្នកសារព័ត៌មាននេះថាជាគំរូដ៏គួរឲ្យសោកស្តាយមួយទៀតរបស់សេតវិមានក្នុងការលើកកម្ពស់សិទ្ធិរបស់សាធារណជនអាមេរិកដើម្បីទទួលបានព័ត៌មានអំពីសកម្មភាពរបស់លោកប្រធានាធិបតីត្រាំ ។

អត្ថបទដែលជាប់ទាក់ទង