លោកត្រាំនិងលោកគីមបញ្ចប់កិច្ចប្រជុំភ្លាមៗតែនិយាយថាការចរចារនៅតែមាន

71

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០១.០៣.១៩)

វៀតណាម៖ សហរដ្ឋអាមេរិកនិងកូរ៉េខាងជើងកាលពីថ្ងៃសុក្រនេះបាននិយាយខុសគ្នាពីមូលហេតុនៃ​ការបញ្ចប់កិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយយ៉ាងតក់ក្រហល់ ប៉ុន្តែបានផ្តល់ក្តីសង្ឃឹមថាមេដឹកនាំទាំងពីរអាចនឹងជួបគ្នាម្តងទៀត។

បន្ទាប់ពីមានការរំពឹងទុក និង​ការត្រៀមរួចរាល់ដើម្បីពិធីចុះហត្ថលេខា​​ក្នុងរយៈពេលជាច្រើនសប្តាហ៍មកនោះ​លោកប្រធានាធិបតី ដូណាល់ត្រាំស្រាប់តែ​បញ្ចប់កិច្ចប្រជុំលើកទី ២ របស់គាត់ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន យ៉ាងតក់ក្រហល់ ហើយបានប្រកាសថាជំនួបកំពូលបានឈានដល់ដំណាក់កាលទាល់ច្រក ។

នៅក្នុងកិច្ចប្រជុំដ៏កម្រមួយជាមួយអ្នកយកព័ត៌មានរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោករីយ៉ុងហូបានរៀបចំសន្និសីតកាសែតមួយ​ក្នុងទីក្រុងហាណូយទាំងពាក់កណ្តាលអធ្រាត ដោយក្នុងពេលនោះលោកបានបដិសេធការបកស្រាយរបស់សេតវិមានពីភាពទាល់ច្រករបស់ជំនួបកំពូលទីពីរ​ ថាមកពីក្រុងព្យុងយ៉ាង​គ្មានចង់បានអ្វី ក្រៅតែពីចង់បានឲ្យមានកិច្ចព្រមព្រៀងពេញលេញមួយ តែប៉ុណ្ណោះ។

អត្ថបទដែលជាប់ទាក់ទង