សភាប្រទេសអង់គ្លេសបោះឆ្នោតប្រឆំាងនឹងគម្រោងប្រិដស៊ីដរបស់លោកស្រីនាយករដ្ឋមន្ត្រី

9

វិទ្យុជាតិកម្ពុជា/ ​​​​អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៣.០៣.១៩)

អង់គ្លេស៖ នៅថ្ងៃអង្គារនេះ សមាជិកសភារបស់ប្រទេសអង់គ្លេសបានបោះឆ្នោតប្រឆំាងនឹងគម្រោងផែនការចាកចេញពីសហភាពអ៊ឺរ៉ុបរបស់ប្រទេសអង់គ្លេស ហៅកាត់ថាប្រិដស៊ីដ ដែលផ្តួចផ្តើមដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រីធៀរ៉េសា ម៉េដែលធ្វើឲ្យប្រទេសអង់គ្លេសធ្លាក់ចូលកាន់តែជ្រៅទៀតទៅក្នុងវិបត្តិហើយតម្រូវឲ្យសភាកោះប្រជុំក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីសម្រេច ថាតើត្រូវគំាទ្រគម្រោងប្រិដស៊ីដដោយមិនចំាបាច់មានកិច្ចព្រមព្រៀងជាមួយប្រទេសដទៃទៀតជាសមាជិករបស់សហភាពអ៊ឺរ៉ុប ឬក៏ត្រូវពន្យាគម្រោងការដកខ្លួនចេញ ។

សមាជិកសភាអង់គ្លេសក៏ត្រូវបោះឆ្នោតនៅថ្ងៃពុធនេះដែរ ដើម្បីសម្រេចថាតើប្រទេសអង់គ្លេសគួរតែចេញពីប្លុកពាណិជ្ជកម្មដ៏ធំផុតរបស់សកលលោកដោយគ្មានកិច្ចព្រមព្រៀងជាមួយសហភាពអ៊ឺរ៉ុប ។

មជ្ឈដ្ឋានធុរកិច្ចបាននិយាយព្រមានថាដំណើរការនៃការចាកចេញពីសហភាពអ៊ឺរ៉ុប ឬប្រិដស៊ីដនេះ នឹងអាចបង្កឲ្យមានភាពច្របូកច្របល់ដល់ទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់ ឬក៏អាចបង្កឲ្យមានការខ្វះខាតស្បៀង និងថ្នំាពេទ្យ ។

អត្ថបទដែលជាប់ទាក់ទង