សមាជិសភាប្រទេសចិនជំរុញឲ្យបន្ថូរបន្ថយគោលនយោបាយកំណត់ឲ្យមួយគ្រួសារមានកូនតែមួយ​

35

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១៣.០៣.១៩)

ចិន៖ តាមព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថាប្រតិភូដែលចូលរួមក្នុងសម័យប្រជុំរបស់សភាប្រជាជនចិន បានជំរុញឲ្យមានការកែសម្រួលឬក៏លុបចោលនូវគោលនយោបាយឲ្យគ្រួសារមួយ មានកូនតែមួយ
ដោយសារតែប្រទេសជាតិកំពុងតែជួបនូវការថយចុះនូវអត្រាកំណើត និងការខ្វះខាតនូវកម្លំាងពលកម្ម

នៅក្នុងសំណើរដាក់ជូនទៅស័យប្រជុំរបស់សភាប្រជាជនប្រតិភូចូលរួមមកពីទូទំាងប្រទេសបានស្នើសុំមេដឹកនំាប្រទេសឲ្យបង្កើនការថែទំាសុខភាពប្រជាជនបន្ថូរបន្ថយពន្ធ និងផ្តល់ការសិក្សាសាធារណៈដោយមិនបាច់បង់ប្រាក់ឲ្យបានច្រើនថែមទៀត ។មានសំណើរមួយចំនួន បានសុំឲ្យបោះចង់ចោលនូវការទប់ស្កាត់អត្រាកំណើតដើម្បីទប់ទល់នឹងការថយចុះនូវចំនួនទារកក្នុងប្រទេស ។

ដោយសារប្រទេសចិន មានប្រជាពលរដ្ឋវ័យចំណាស់កាន់តែច្រើន និងចំនួនកុមារក៏កាន់តែថយចុះរដ្ឋាភិបាលបានសម្រេចក្នុងឆ្នំា ២០១៦ អនុញ្ញាតឲ្យប្តីប្រពន្ធអាចមានកូនទីពីរបានដែលជាការបន្ថូរបន្ថយនូវគោលនយោបាយដ៏តឹងរឹងដែលបានដាក់ឲ្យអនុវត្តតំាងពីឆ្នំា ១៩៧៨ ដែលអនុញ្ញាតឲ្យមួយគ្រូសារមានកូនតែមួយ ។​​

អត្ថបទដែលជាប់ទាក់ទង