ទស្សនកិច្ចរបស់លោកស៊ីជីនភីងនឹងធ្វើឲ្យចំណងទំនាក់ទំនងពាណិជ្ជកម្មរវាងហ្វីលីពីននិងចិនទទួលបានផលប្រយោជន៍ច្រើន

8

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៣.០៣.១៩)

ហ្វីលីពីន៖ លោករូម៉ុនឡូផេ (Ramon Lopez) រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីនបានថ្លែងក្នុងបទសម្ភាសកាលពីពេលថ្មី ៗ នេះថាដំណើរទស្សនកិច្ចរបស់លោកស៊ីជីនភីងប្រធានាធិបតីចិនទៅកាន់ប្រទេសហ្វីលីពីននឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរព្រមទាំងនាំមកនូវការគាំទ្រផ្នែកបច្ចេកទេសនិងពាណិជ្ជកម្មបន្ថែមទៀតផងដែរ។

តាមការអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីនលោកស៊ីនឹងធ្វើទស្សនកិច្ចនៅប្រទេសហ្វីលីពីននៅថ្ងៃទី ២០-២១ វិច្ឆិកាឆ្នាំនេះ។លោកឡូប៉េបាននិយាយថា “គ្រប់ពេលដែលមេដឹកនាំទាំងពីរជួបគ្នានោះតែងតែមានដំណឹងដែលល្អល្អ។ ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់លោកស៊ីនិងឌុយតែតេបានធ្វើឲ្យទំនាក់ទំនងរវាងចិននិងហ្វីលីពីនកំពុងអភិវឌ្ឍន៍យ៉ាងលឿននិងកាន់តែរឹងមាំ។

តួរលេខពីរដ្ឋាភិបាលបានបង្ហាញថាទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងហ្វីលីពីននៅឆ្នាំ ២០១៧ បានកើនឡើងដល់ ៥០ ពាន់លានដុល្លារអាមេរិកដែលបានធ្វើឱ្យចិនជាដៃគូពាណិជ្ជកម្មទី ១ និងជាប្រភពនាំចូលលេខ ១ របស់ហ្វីលីពីនព្រមទាំងជាទីផ្សារនាំចេញធំទីបួនផងដែរ។

អត្ថបទដែលជាប់ទាក់ទង