ឯកឧត្តម ហ៊ុន ណេង អញ្ជើញពិនិត្យមើលសកម្មភាព ការងារអ៊ុតកៅស៊ូ ផ្លូវចំនួន២ខ្សែ ក្នុងក្រុងកំពង់ចាម

9

វិទ្យុជាតិកម្ពុជា៖ដោយ សារ៉ាត ចិន ខេត្តកំពង់ចាម៖
នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នេះឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកំពង់ចាម បានអញ្ជើញពិនិត្យមើលសកម្មភាព ការងារអ៊ុតកៅស៊ូ ប្រភេទប៊េទីមីណឺរ សម្រាប់ផ្លូវចំនួន២ខ្សែ ប្រវែងសរុប ចំនួន ៦៦១ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

អត្ថបទដែលជាប់ទាក់ទង